ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ្រួសារពលរដ្ឋឥណ្ឌូណេស៊ីប្តឹងរដ្ឋាភិបាល ពាក់ព័ន្ធករណីស្លាប់ និងរងគ្រោះដោយស៊ីរ៉ូក្អក

ឥណ្ឌូណេស៊ី៖ ក្រុមគ្រួសារពលរដ្ឋឥណ្ឌូណេស៊ីដែលមានសាច់ញាតិបងប្អូនបានស្លាប់ និងរងគ្រោះចូលមន្ទីរពេទ្យក្រោយពីបានប្រើប្រាស់នូវប្រភេទស៊ីរ៉ូក្អក បានប្តឹងរដ្ឋាភិបាល រួមទាំងក្រុមហ៊ុនចែកចាយ ដោយបានស្តីបន្ទោសជុំវិញការចែកចាយ និងចរាចរណ៍នូវផលិតផលនេះ។

ប្រទេសឥណ្ឌូណេស៊ី តាំងពីខែសីហាកន្លងមក បានរាយការណ៍ពីករណីគ្រោះថ្នាក់ធ្ងន់ធ្ងរទៅលើគ្រលៀន ខណៈមនុស្សប្រមាណ ១៩៩នាក់ ភាគច្រើនជាកុមារបានស្លាប់ ដែលជំរុញឱ្យមានការស៊ើបអង្កេត និងហាមឃាត់លើការលក់ឱសថប្រភេទទឹក និងស៊ីរ៉ូមួយចំនួន។

សកម្មភាពផ្លូវច្បាប់នេះ ផ្តោតសំដៅទៅលើក្រសួងសុខាភិបាលរបស់ឥណ្ឌូណេស៊ី ព្រមជាមួយភ្នាក់ងារចំណីអាហារ និងឱសថ ព្រមទាំងក្រុមហ៊ុនចំនួន ៧ ផ្សេងទៀតដែលចែកចាយ និងលក់ស៊ីរ៉ូក្នុងទីផ្សារឱសថរបស់ឥណ្ឌូណេស៊ី។

លោក Awan Puryadi អ្នកច្បាប់តំណាងឱ្យសាច់ញាតិជនរងគ្រោះ បានប្រាប់សារព័ត៌មានថា ការតតាំងផ្លូវច្បាប់នេះធ្វើឡើងប្រឆាំងនឹងអាជ្ញាធរដែលមិនប្រយ័ត្ន និងមិនអាចគ្រប់គ្រងចំពោះការលក់ឱសថដែលមានគ្រោះថ្នាក់ ជាពិសេសបណ្តាលឱ្យមានគ្រោះថ្នាក់ចំពោះសុខភាព និងការបាត់បង់ជីវិតរបស់កុមារ។

សាច់ញាតិរបស់ជនរងគ្រោះបានទាមទារឱ្យអ្នកចែកចាយឱសថ, ឱសថស្ថាន, ភ្នាក់ងារឱសថ និងចំណីអាហាររបស់ឥណ្ឌូណេស៊ី ព្រមទាំងក្រសួងសុខាភិបាលឥណ្ឌូណេស៊ីទទួលខុសត្រូវចំពោះបញ្ហាដែលកើតមាននេះ។ មេធាវីតំណាងសាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា សាច់ញាតិនៃជនរងគ្រោះបានទាមទារសំណងប្រមាណ ២ពាន់លាន់រូពី (ប្រហែល ១២៧,០០០ដុល្លារអាមេរិក) សម្រាប់អ្នកស្លាប់ម្នាក់ និងសំណងប្រមាណ ១ពាន់លានរូពី (ប្រហែល ៦៣,០០០ដុល្លារអាមេរិក) ចំពោះអ្នករងគ្រោះសម្រាកព្យាបបាលម្នាក់។ ពាក់ព័ន្ធនឹងករណីនេះ ប៉ូលិសកំពុងចាត់ការ និងបើកការស៊ើបអង្កេតចំពោះករណីនេះផងដែរ។





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក