ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានអាស៊ានលើកទឹកចិត្តដល់ប្រតិភូអភិបាលរាជធានី និងរដ្ឋធានីបន្តកិច្ចសហប្រតិបត្តិការជំរុញការអភិវឌ្ឍន៍

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យប្រតិភូអភិបាលរាជធានី-រដ្ឋធានីទាំងអស់ បន្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើយ៉ាងណា ជំរុញការអភិវឌ្ឍរាជធានី-រដ្ឋធានី ឱ្យមានភាពវ័យឆ្លាត បៃតង និងដើម្បីបម្រើឱ្យការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស សុខមាលភាពរបស់ប្រជាជន។

ថ្លែងក្នុងពេលទទួលជួបប្រតិភូអភិបាលរាជធានី-រដ្ឋធានី អាស៊ាននៅសណ្ឋាគារសុខាភ្នំពេញនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងរាជធានី និងរដ្ឋធានីនៅតំបន់អាស៊ាន និងជំរុញធ្វើយ៉ាងណាឱ្យរដ្ឋធានី និងរាជធានីទាំងអស់នៅតំបន់អាស៊ានអាចឈានដល់ការអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃឆាប់ៗ។

តំណាងប្រតិភូអភិបាលរាជធានី-រដ្ឋធានី អាស៊ាន លោក Chadchart Sittipunt អភិបាលរាជធានីបាងកកគោរពប្ដេជ្ញាជូនសម្ដេចតេជោថា នឹងគាំទ្រ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជធានី-រដ្ឋធានី ឱ្យបានកាន់តែខ្លាំងឡើងថែមទៀត ដើម្បីបម្រើឱ្យវិស័យសេដ្ឋកិច្ច សង្គម និងសុខាភាពរបស់ប្រជាជននៅតាមបណ្ដារាជធានី-រដ្ឋធានី ក្នុងសហគមន៍អាស៊ាន។

ជំនួបនេះត្រូវបានធ្វើឡើងនៅមុនពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលរាជធានីភ្នំពេញត្រូវទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

តាមការឲ្យដឹងពីជំនួយការសម្ដេចតេជោគឺលោក អ៊ាង សុផល្លែត ឱ្យដឹងថានៅក្នុងជំនួបនេះលោក Chadchart sittipunt បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជាទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស, ទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ, រៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានយ៉ាងជោគជ័យយ៉ាងត្រចះត្រចង់ ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូទាំងមូល អំពីប្រវត្តិរាជធានីភ្នំពេញ ដែលកាលពីឆ្នាំ១៩៧៩ សម្ដេចតេជោ បានជួបប្រជាជនត្រឹមតែ ៧០នាក់តែប៉ុណ្ណោះ ប៉ុន្តែតាមរយៈការអភិវឌ្ឍបើកទូលាយផង និងតាមរយៈការអភិវឌ្ឍតាមបែបស៊ីជម្រៅផង រាជធានីភ្នំពេញ បានកើនទំហំពី ៣០០គីឡូម៉ែត្រការ៉េ ទៅ ៧០០គីឡូម៉ែត្រការ៉េ និងសំណង់លើផ្ទៃដី ១ហិចតា ពី ២ពាន់ម៉ែត្រការ៉េ ដល់ ៥ម៉ឺនម៉ែត្រការ៉េ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក