ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រណាំងកង់៖ Tour De France ២០២៤ វគ្គផ្តាច់ព្រ័ត្រប្តូរពីប៉ារីស មកធ្វើនៅណីស៍

បារាំង៖ វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រណាំងកង់ Tour De France ដែលជាទម្លាប់តែងតែធ្វើឡើងនៅ ហ្សង់ អេលីសេ ទីក្រុងប៉ារីស នឹងត្រូវផ្លាស់ប្តូរទៅធ្វើទៅនៅទីក្រុង ណីស៍ ដែលស្ថិតនៅភាគខាងត្បូង ប្រទេសបារាំងជំនួសវិញ នៅក្នុងឆ្នាំ២០២៤។ ការប្រកាសព័ត៌មាននេះជាផ្លូវការដោយអភិបាលក្រុងណីស៍ កាលពីម្សិលមិញនេះ ខណៈមូលហេតុត្រូវបានគេដឹងថា ដោយសារទីក្រុងប៉ារីស ជាប់រវល់ក្នុងការរៀបចំជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤។

អភិបាលក្រុងណីស៍ លោក Christian Estori បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ “ជាមួយអារម្មណ៍រំភើបមួយ ខ្ញុំសុំប្រកាសជាផ្លូវការថាវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រណាំងកង់ Tour De France ឆ្នាំ២០២៤ នឹងធ្វើឡើងនៅទីក្រុង ណៃស៍។

គួរបញ្ជាក់ថា វគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រណាំងកង់ធំជាងគេក្នុងពិភពលោកនេះ មិនដែលប្តូរពីទីក្រុងប៉ារីសឡើយក្នុងរយៈពេល ១០០ឆ្នាំចុងក្រោយ ដែលឆ្នាំ២០២៤ នេះជាលើកដំបូងដែលវគ្គផ្តាច់ព្រ័ត្រធ្វើឡើងក្រៅទីក្រុងប៉ារីស ត្បិតទីក្រុងនេះនឹងរៀបចំខ្លួនទទួលស្វាគមន៍ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ដែលនឹងចាប់ផ្តើមប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយបញ្ចប់ព្រឹត្តិការណ៍ Tour De France។

គួរបញ្ជាក់ថា ទីក្រុងណីស៍ដែលជាទីក្រុងទេសចរណ៍ឆ្នេរមួយរបស់បារាំង ក៏ធ្លាប់ជាទីតាំងបើកព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០២០ ផងដែរ ដែលពេលនោះបញ្ហាភ្លៀងធ្លាក់ខ្លាំងធ្លាប់បង្កជាឧបសគ្គដល់ការរៀបចំការប្រកួតផងដែរ ដោយពេលនោះកីឡាករប្រណាំងកង់របស់បារាំង Thibaut Pinot បានរងរបួសនៅប្រហែលជិត ៣គីឡូម៉ែត្រមុនដល់ទីព្រ័ត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក