កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ព្រឹកស្អែកនេះ ពលរដ្ឋត្រូវបញ្ចៀសចរាចរណ៍ចាប់ពីស្តុបរដ្ឋបាលជលផល ដល់ស្ពានអាកាសក្បាលថ្នល់

ភ្នំពេញ៖ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជានឹងរៀបចំប្រារព្ធពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកស្អែកនេះ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរណ៍ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។

រដ្ឋបាលរាជធានីភ្នំពេញ សូមការអធ្យាស្រ័យពីប្រជាពលរដ្ឋទាំងអស់បញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក