ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរខេត្តសៀមរាប ដកហូតសត្វព្រៃជិត៩០ក្បាល

សៀមរាប៖ សត្វព្រៃជាច្រើនប្រភេទចំនួន ៨៥ក្បាល ត្រូវបានអាជ្ញាធរបង្រ្កាប និងដកហូតបានត្រង់ចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

សត្វព្រៃចំនួន ៨៥ក្បាលដែលអាជ្ញាធរបានដកហូតនោះ មានសត្វប្រវឹករស់ចំនួន ១៦ក្បាល សត្វទោមរស់ចំនួន ៧ក្បាល មាន់ទឹករស់ចំនួន ៣ក្បាល និងសារិកាកែវក្របីរស់ចំនួន ៤៩ក្បាល។

សត្វព្រៃទំាងនោះត្រូវបានបង្រ្កាបនៅទីតាំងស្តុកទុកមួយកន្លែងដែលមានម្ចាស់ឈ្មោះ កែវ វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។

អាជ្ញាធរបានដកហូតសត្វព្រៃទាំងនោះ និងបានកសាងសំណុំរឿងដោះស្រាយទៅតាមច្បាប់ព្រៃឈើ។ យោងតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិមាត្រា៥៩ ត្រង់ចំណុចកថាខណ្ឌទី៥ បានបញ្ជាក់ថា ការជួញដូរសត្វព្រៃ ធ្វើសំណាកសត្វព្រៃ និងការចិញ្ចឹមសត្វព្រៃគ្រប់ប្រភេទ ត្រូវទទួលការពិន័យលុយចាប់ពី ១លាន ដល់ ១០លានរៀល។ ក្នុងករណីមិនរាងចាល ត្រូវទទួលពិន័យអន្តរការណ៍មានតម្លៃទ្វេដង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក