ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

យុវជនខ្មែរផលិតមីល្ពៅបាត់ដំបង ប្រកាសផ្អាកផលិតមីល្ពៅ ដោយមិនដឹងថាត្រឡប់មកវិញពេលណា

បាត់ដំបង៖ ជឿជាក់ថា បងប្អូនប្រជាជនខ្មែរប្រាកដជាចាំបាននៅយុវជនខ្មែរម្នាក់ដែលធ្លាប់ប្រកាសពីភាពជោគជ័យក្នុងការស្រាវជ្រាវ និងចងក្រងរូបមន្តផលិតមីពីផ្លែល្ពៅ កាលពីឆ្នាំ២០១៩ និងទទួលបានការសាទរខ្លាំងពីមជ្ឈដ្ឋានមហាជន ព្រមទាំងទទួលបានការគាំទ្រជាហូរហែរ។ ទន្ទឹមនឹងជោគជ័យនេះ ក្រោយមកក៏មានដំណឹងពីការចង់បោះទុនចូលរួមវិនិយោគផលិតពីល្ពៅនេះពីសំណាក់អ្នកមានទ្រព្យធនគួរសមមួយរូបនៅកម្ពុជា ប៉ុន្តែត្រូវបានស្ថាបនិកមីល្ពៅបាត់ដំបងខាងលើប្រកាសបដិសេធ។

យុវជនដែលបានរកឃើញរូបមន្តផលិតមីល្ពៅខ្មែរខាងលើនេះមានឈ្មោះថា វ៉ាន់ គិមវ៉ាង។ ក្រោយល្បីល្បាញបានមួយរយៈធំ និងស្ងប់ស្ងាត់ទៅវិញ ស្រាប់តែពេលថ្មីៗនេះ ផេកផ្លូវការមីល្ពៅខ្មែរ បាត់ដំបង បានប្រកាសពីការផ្អាកផលិតមីល្ពៅហើយ ព្រមជាមួយសំណេរយ៉ាងវែងអន្លាយមួយបញ្ជាក់អំពីរឿងរ៉ាវនេះ។

នៅលើទំព័រហ្វេសប៊ុក មីល្ពៅខ្មែរ បាត់ដំបង បានសរសេរយ៉ាងដូច្នេះថា៖ “ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ . ដែរខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុំពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា រឿងទទួលវិនិយោគកាលមិនពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ និង ផល។”

ជុំវិញសំណេរនេះមហាជនជាច្រើនបានចូលទៅសរសេរនូវ Comment លើកទឹកចិត្ត ព្រមទាំងមានទស្សនៈផ្សេងៗគ្នាអំពីរឿងរ៉ាវនៃការផ្អាកផលិតមីល្ពៅខ្មែរដោយយុវជនរូបនេះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក