ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាមេរិក និងសម្ព័ន្ធមិត្តនៅអាស៊ី គ្រោងដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ជុំវិញការសាកល្បងធ្វើតេស្តម៉ីស៊ីល

អន្តរជាតិ៖ សហរដ្ឋអាមេរិក, កូរ៉េខាងត្បូង និងជប៉ុន បានធ្វើការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសកូរ៉េខាងជើងសាជាថ្មីម្តងទៀត ក្រោយប្រទេសឯកោមួយនេះបានធ្វើការសាកល្បងនូវកាំជ្រួចម៉ីស៊ីលបាលេស្ទិចថ្មីៗ។ កាំជ្រួចម៉ីស៊ីលឆ្លងទ្វីប ដែលត្រូវបានរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ធ្វើតេស្តសាកល្បងកាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា ជាម៉ីស៊ីលឆ្លងទ្វីបដ៏ធំបំផុត និងចុងក្រោយបង្អស់របស់កូរ៉េខាងជើង។

រតនាគារអាមេរិកបានកំណត់អត្តសញ្ញាណបុគ្គលមួយចំនួនដែលស្ថិតក្រោមការដាក់ទណ្ឌកម្មនេះរួមមាន Jon Il Ho, Yu Jin និង Kim Su Gil ដែលអ្នកទាំងអស់នេះក៏ស្ថិតក្នុងបញ្ជីទណ្ឌកម្មរបស់អឺរ៉ុបដែលបានដាក់កាលពីខែមេសាកន្លងទៅផងដែរ។

បន្ថែមពីនេះ ក្រសួងការបរទេសកូរ៉េខាងត្បូង និងក្រសួងការបរទេស ក៏បានប្រកាសពីការដាក់ទណ្ឌកម្មទៅលើបុគ្គលចំនួន ៧រូបផ្សេងទៀតដែលរួមមានទាំងជនជាតិសិង្ហបុរី និងតៃវ៉ាន់ ដែលសុទ្ធតែជាអ្នកដែលស្ថិតក្រោមបញ្ជីរបស់សហរដ្ឋអាមេរិកកាលពីចន្លោះខែមករា ឆ្នាំ២០១៨ ដល់ខែតុលា ឆ្នាំ២០២២។

ដោយឡែក ចិន និង រុស្សីឯណេះវិញ បានព្យាយាមក្នុងការរារាំងទៅលើការស្នើទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិ ដោយនិយាយថា គេគប្បីចាប់ផ្តើមលើវប្បធម៌ចរចាគ្នាជៀសជាងការដាក់ទណ្ឌកម្មណាមួយដែលប៉ះពាល់ទៅដល់មនុស្សជាតិ។ ការស្នើបែបនេះហាក់ជាសម្ពាធមួយសម្រាប់សកម្មភាពការងារត្រីភាគីរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ក៏ដូចជាដៃគូអឺរ៉ុប។

ក្រសួងការបរទេសកូរ៉េខាងត្បូង អះអាងថាសកម្មភាពនេះគឺជាការប្រឆាំងតបតទៅនឹងការគំរាមកំហែងចំពោះការវិវត្តនុយក្លេអ៊ែរ និងម៉ីស៊ីលរបស់កូរ៉េខាងជើង ខណៈទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានលើកឡើងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប្តេជ្ញាចិត្តក្នុងការដាក់សម្ពាធ រួមទាំងផ្នែកការទូតក្នុងគោលបំណងទប់ស្កាត់នូវបំណងផ្នែកនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក