ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានអាស៊ានជំរុញដល់រដ្ឋបាលក្រុងរាជធានីអាស៊ានឱ្យគិតគូរពីការកសាងទីក្រុងឆ្លាតវៃ

ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់រដ្ឋបាលរដ្ឋធានី និងរាជធានីអាស៊ាន ឱ្យគិតគូរពីការកសាងសហគមន៍អាស៊ាន ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ សំដៅធានាដល់ការកសាងទីក្រុងឆ្លាតវៃដ៏ល្អ។

ថ្លែងក្នុងពិធីបើកវេទិការអភិបាលរាជធានី និងរដ្ឋធានាអាស៊ាន ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការកសាងទីក្រុងឆ្លាតវៃមានគោលដៅក្នុងការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខមាលភាព វិបុលភាព និងភាពធន់។

សម្ដេចតេជោបន្ថែមថា ការកសាងទីក្រុងនេះចាំបាច់ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋបាលមូលដ្ឋាន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសពីប្រជាជនដែលរស់នៅមូលដ្ឋានតែម្ដង។

សម្ដេចតេជោបន្ថែមថា៖ «ក្នុងន័យនេះ រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ដែលស្ថិតនៅជាប់ផ្ទាល់ជាមួយប្រជាជន ត្រូវលើកកម្ពស់ការយល់ដឹង និងសមត្ថភាពមូលដ្ឋានរបស់ខ្លួនក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថល ព្រមទាំងការចាប់ផ្ដើមយកចិត្តទុកដាក់លើសេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចបៃតង។ ជាមួយគ្នានេះ រដ្ឋបាលក្រុង រាជធានី និងរដ្ឋធានីអាស៊ាន ក៏ត្រូវបង្កបរិយាកាសងាយស្រួល ដល់ការធ្វើការអាជីវកម្ម ធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងដោះស្រាយបញ្ហាចំពោះមុខផ្សេងដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន»។

សម្ដេចតេជោ ប្រធានអាស៊ាន ក៏ជំរុញដល់ការសហការគ្នារវាងរដ្ឋធានី រាជធានីទាំងអស់ក្នុងការជំរុញល្បឿនតភ្ជាប់ទីក្រុងឆ្លាតវៃអាស៊ានឱ្យកាន់តែខ្លាំង និងកាត់បន្ថយនូវគម្លាតនៃការកសាងទីក្រុងឆ្លាតវៃទាំងនេះផងដែរ។

សម្ដេចតេជោ ក៏ជំរុញដល់រដ្ឋបាលមូលដ្ឋានអាស៊ានឱ្យគាំទ្រដល់ «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ដែលកម្ពុជាបានស្នើឱ្យមានការរៀបចំឡើងក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ សំដៅចូលរួមកសាងទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែមានភាពបៃតង និងការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក