ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

វគ្គ១៦ក្រុមចុងក្រោយ៖ ម៉ារ៉ុក ប៉ះអេស្ប៉ាញ ខណៈជប៉ុន ជួបជើងឯករង World Cup ២០១៨ ក្រូអាត

កាតា៖ ភាពភ្ញាក់ផ្អើលនៅតែបន្តកើតមាននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup ២០២២ នេះ ខណៈក្រុមជម្រើសជាតិជប៉ុន ដែលជាមហាអំណាចបាល់ទាត់អាស៊ីបានបង្ហាញភាពខ្លាំងក្នុងការឈានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ FIFA World Cup ក្រោយបំបាក់អេស្ប៉ាញការប្រកួតចុងក្រោយក្នុងពូល E។ ការប្រកួតពូល E កាលពីយប់មិញនេះ អេស្ប៉ាញ បរាជ័យលើកដំបូងក្នុងជំនួបទល់នឹងជប៉ុន ក្នុងលទ្ធផល ២-១ ខណៈក្រុមជើងឯកពិភពលោកឆ្នាំ២០១៤ អាល្លឺម៉ង់ ព្យាយាមណាស់ដែរ ក្នុងជ័យជម្នះ ៤-២ ទល់នឹងកូស្តារីកា តែត្រូវធ្លាក់ចេញត្រឹមវគ្គចែកពូល ក្រោយបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ ៣ ក្នុងពូល។ ក្នុងពូល E នេះ ជប៉ុន ឈរលេខ ១ មាន ៦ពិន្ទុ អេស្ប៉ាញលេខ ២ មាន ៤ពិន្ទុ ស្មើជាមួយអាល្លឺម៉ង់ ប៉ុន្តែឈ្នះគ្រាប់បាល់ចំណេញ ខណៈកូស្តារីកា ឈរលេខ ៤ មាន ៣ពិន្ទុ។

ដោយឡែក ការប្រកួតកាត់សេចក្តីពូល F កាលពីយប់មិញនេះដែរ ក្រុមជម្រើសជាតិម៉ារ៉ុក បានបង្ហាញភាពអស្ចារ្យរបស់ខ្លួន ក្នុងនាមក្រុមមកពីទ្វីបអាហ្វ្រិក ដែលបានឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយទី២ បន្ទាប់ពីសេណេហ្គាល់ និងជាការឈានដល់វគ្គចាញ់ធ្លាក់សាជាថ្មីក្នុងរយៈពេល ៣៦ឆ្នាំ។ យប់មិញនេះ ម៉ារ៉ុកបានយកឈ្នះក្រុមមកពីអាមេរិកខាងជើងគឺកាណាដា ក្នុងលទ្ធផល ២-១ ខណៈក្រុមទ្វីបអឺរ៉ុបទាំងពីរគឺប៊ែលហ្សិក និងក្រូអាត បានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះ។ លទ្ធផលនេះធ្វើឱ្យម៉ារ៉ុក ឈរនៅកំពូលតារាងពូល F មាន ៧ពិន្ទុ ក្រូអាត ឈរលេខ ២ មាន ៥ពិន្ទុ ប៊ែលហ្សិក លេខ៣ មាន៤ពិន្ទុ ខណៈកាណាដា ឈរបាតតារាងគ្មានពិន្ទុរាប់។

ចំពោះក្រុមដែលត្រូវជួបគ្នាវគ្គ១៦ ក្រុមចុងក្រោយរួមមាន៖ ហូឡង់ ប្រកួតជាមួយ សហរដ្ឋអាមេរិក, អាហ្សង់ទីន ជួប អូស្រ្តាលី, ជប៉ុន ជួប ក្រូអាត, បារាំង ជួប ប៉ូឡូញ, អង់គ្លេស ជួប សេណេហ្គាល់ និងម៉ារ៉ុក ជួបអេស្ប៉ាញ។ យប់នេះនឹងមានការប្រកួតស្វែងរកក្រុមបង្គ្រប់វគ្គ ១៦ក្រុមចុងក្រោយ ដោយពូល H កូរ៉េខាងត្បូង ជួបជាមួយ ព័រទុយហ្គាល់ និង ហ្គាណា ជួបជាមួយ អ៊ុយរូហ្គាយ ខណៈពូល G កាមេរ៉ូន ជួបជាមួយ ប្រេស៊ីល និង ស៊ែប ប៉ះ ស្វីស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក