ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខឹងមិនឱ្យរួមដំណេកជាមួយ ជនសង្ស័យបានអារ-កសម្លាប់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗ

កំពង់ចាម៖ ជនសង្ស័យម្នាក់ខឹងជនរងគ្រោះមិនឱ្យរួមដំណេកជាមួយ រួចយកកូនកាំបិតអារ-កសម្លាប់និស្សិតស្រីម្នាក់បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងបន្ទប់ជួលរបស់ជនរងគ្រោះដែលស្ថិតនៅក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

បើតាមប្រភព ជនសង្ស័យ និងជនរងគ្រោះធ្លាប់ស្គាល់គ្នារៀនអនុវិទ្យាល័យព្រីងជ្រុំកាលពីឆ្នាំ២០១៩។ មុនឈានដល់ឃាតកម្មនេះកើតឡើង ជនសង្ស័យ និងជនរងគ្រោះបានជិះម៉ូតូជួបគ្នាចៃដន្យ រួចក៏បបួលគ្នាដើរលេង ហើយជនសង្ស័យក៏បានជូននាងត្រឡប់មកផ្ទះវិញ រួចក៏សុំជនរងគ្រោះឱ្យគេងជាមួយ ប៉ុន្តែជនរងគ្រោះមិនព្រម ក៏យកកូនកាំបិតអារ-ក ជនរងគ្រោះឱ្យស្លាប់ភ្លាមៗនៅក្នុងបន្ទប់ជួលក្នុងរងគ្រោះ។

ប្រភពពីម្ចាស់ផ្ទះជួល បានប្រាប់ឱ្យដឹងថា ខ្លួនបានឮថាមានករណីបង្កហិង្សា ក្នុងបន្ទប់ជួល ដែលបានជួលឲ្យនិស្សិតស្រីម្នាក់នោះស្នាក់នៅរៀនសូត្រ ខ្លួនក៏បានរាយការណ៍មកសមត្ថកិច្ច។

ក្រោយចុះមកទីតាំងកើតហេតុ សមត្ថកិច្ចក៏ប្រទះឃើញមានយុវជនម្នាក់ ដោយដៃកាន់កូនកាំបិត ហើយឃើញមានស្នាមឈាមប្រលាក់ពេញឥដ្ឋការ៉ូ ហើយក្នុងបន្ទប់ទឹកមានសាកសពជនរងគ្រោះ ទើបសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យនោះ។

ជនសង្ស័យក៏បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានអារ-ក សម្លាប់ ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីបន្តកសាងសំណុំរឿងតាមនីតិវិធី។

គូសបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ វៀត ចន្ទ្រា អាយុ ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យវេស្ទើន និងមានទីលំនៅ នៅភូមិស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចំណែកជនសង្ស័យឈ្មោះ យឺ ម៉េងឈៀក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក