ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីណែនាំឱ្យរៀបចំទិវាជនមានពិការភាពកម្ពុជាលើកទី២៤ ឱ្យបានអធិកអធម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងស្ថាប័នរដ្ឋពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិឱ្យរៀបចំអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ឆ្នាំ២០២២នេះឱ្យបានអាធិកអធម។

ក្នុងសារាចរស្ដីពីការចាត់តាំងទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់ប្រព័ន្ធឃោសនារដ្ឋនិងឯកជនឱ្យធ្វើការផ្សព្វផ្សាយដល់សង្គមជិតទាំងមូលឱ្យបានជ្រួតជ្រាបអំពីប្រវត្តិនៃទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្តរជាតិ៣ធ្នូ។

បន្ថែមលើនេះគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ត្រូវរៀបចំពិធីមីទ្ទីង ជួបសំណេះសំណាលជនមានពិការភាព កម្មវិធីកម្សាន្តសប្បាយរបស់ជនមានពិការភាពនៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត គ្រឹះស្ថានសិក្សារដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងគ្រប់មណ្ឌលនៅតាមមូលដ្ឋានរៀងៗខ្លួនតាមគន្លងបរិបទថ្មីនៃកូវីដ-១៩។

សម្ដេចតេជោក៏បានបញ្ជាដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច ក្រសួងការងារ ក្រសួងសុខាភិបាល ក្រសួងអប់រំ មូលនិធិជនពិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធត្រូវសហការរៀបចំពិធីមីទ្ទីងថ្នាក់ជាតិ និងរៀបចំកម្មវិធីកម្សាន្តផ្សេងៗសម្រាប់ជនមានពិការភាពនៅរាជធានីភ្នំពេញ។

ដើម្បីអបអរសាទរដល់ទិវា បដាមួយចំនួនក៏នឹងត្រូវរៀបចំផងដែរដែលមានខ្លឹមសារដូចជា ជយោ! ព្រះរាជាណាចក្រកម្ពុជា អបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០។ ពិការភាពទាំងអស់មិនអាចកំណត់ដោយការមើលនឹងភ្នែកនោះទេ។ សូមហៅឈ្មោះខ្ញុំ ជាជាងហៅពិការភាពរបស់ខ្ញុំ។ លុបបំបាត់ឧបសគ្គនានា ដើម្បីបង្កើនឱកាសដល់ជនមានពិការភាព។ បញ្ឈប់ការកេងប្រវ័ញ្ចគ្រប់រូបភាពលើជនមានពិការភាព និងពិការភាពជាភាពចម្រុះរបស់មនុស្សជាតិ។

គួរឱ្យដឹងដែរថា ទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០ ត្រូវរៀបចំនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ពិការភាពទាំងអស់មិនអាចកំណត់ដោយការមើលនឹងភ្នែកនោះទេ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក