ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រះមហាក្សត្រលើកទឹកចិត្តដល់ជនមានពិការភាពប្រឹងប្រែងបង្កើនចំណេះជំនាញឱ្យទាន់ប្រទេសអភិវឌ្ឍជឿនលឿន

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានផ្ញើព្រះរាជសារអបអរសាទរ «ទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងអន្តរជាតិលើកទី៤០» ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទ «ពិការភាពទាំងអស់មិនអាចកំណត់ដោយការមើលនឹងភ្នែកនោះទេ»។

ព្រះមហាក្សត្រទ្រង់បានកោតសរសើរដល់នាយករដ្ឋមន្ត្រីកម្ពុជាដែលបានយកចិត្តទុកដាក់លើជនមានពិការភាពនៅទូទាំងប្រទេស ទាំងផ្នែកជីវភាពរស់នៅរបស់ជនមានពិការភាព និងទាំងផ្នែកសុខមាភាពរបស់ជនមានពិការភាព។

ទន្ទឹមនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានអរគុណជាអនេកដល់សប្បុរសជនជាតិ និងអន្តរជាតិដែលបានចូលរួមវិភាគទានជូនរាជរដ្ឋាភិបាលកម្ពុជានូវថវិកាស្បៀង និងសម្ភារក្នុងការជួយសង្គ្រោះប្រជារាស្ត្រ ជាពិសេសជួយដល់ជនមានពិការភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្នុងឱកាសដ៏ប្រពៃនេះ ព្រះមហាក្សត្របានលើកទឹកចិត្តដល់ជនមានពិការភាពកម្ពុជាទាំងអស់បន្តខិតខំប្រឹងប្រែង បង្កើនចំណេះជំនាញឱ្យទាន់យុគសម័យថ្មីនៃការអភិវឌ្ឍជឿនលឿន។ ពិសេសសម័យបច្ចេកវិទ្យាទំនើបក្រោមដំបូលនៃសន្តិភាព ដើម្បីប្រកួតប្រជែងលើទីផ្សារការងារ និងមុខរបរ ឈានទៅសម្រេចបាននូវគុណភាពរស់នៅល្អប្រសើរ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល ដែលប្រទេសកម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៍ចំណូលកម្រិតខ្ពស់នាពេលខាងមុខ។

ជាមួយគ្នានេះ ព្រះមហាក្សត្រកម្ពុជា ទ្រង់ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់បន្តលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាពកម្ពុជា ដោយមិនមានការរើសអើង ដើម្បីសង្គមមួយគ្មានពិការភាព ជាពិសេសធ្វើឱ្យសិទ្ធិក្លាយជាការពិត។

ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទូលថា៖ «ជនមានពិការភាពរបស់ យើងត្រូវការភាពកក់ក្តៅ ស្រឡាញ់រាប់អាន ដែលជាការលើកទឹកចិត្តដ៏ធំធេងក្នុងការអភិវឌ្ឍខ្លួន របស់ពួកគាត់ ដោយមិនមានការរើសអើងពីសង្គម»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក