ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Elon Musk ថា Apple មិនដែលពិចារណារឿងដក Twitter ចេញពី App Store ឡើយ

អន្តរជាតិ៖ លោក Elon Musk តាមរយៈប្រព័ន្ធបណ្តាញសង្គម Twitter កាលពីថ្ងៃពុធម្សិលមិញនេះបានរៀបរាប់ថា ជុំវិញបញ្ហាដែលជាការយល់ច្រលំថាប្រព័ន្ធបណ្តាញសង្គម Twiiter អាចនឹងត្រូវបានដកចេញពី App Store នៃប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple នោះត្រូវបានដោះស្រាយរួចរាល់ហើយ។

មហាសេដ្ឋីពាន់លានរបស់ពិភពលោកខាងលើបានសរសេរក្នុង Twitter របស់លោក ក្រោយជំនួបជាមួយ CEO Apple លោក Tim Cook ថា៖ “ លោក Tim បានបញ្ជាក់ច្បាស់ហើយថា Apple គ្មានថ្ងៃធ្វើបែបនេះឡើយ (ដក Twitter ចេញពី App Store)”

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទកន្លងទៅ លោក Elon Musk បានចោទប្រកាន់ Apple ជុំវិញការគំរាមដក Twitter ចេញពី App Store ដោយមិនបានប្រាប់ពីមូលហេតុច្បាស់លាស់ណាមួយឡើយ ប៉ុន្តែការគំរាមនេះបានធ្វើឡើងក្រោយពេលលោក Elon Musk បានបង្ហើបពីគំរោងគិតសេវាមួយខែ ៨ដុល្លារអាមេរិកសម្រាប់គណនី Twitter ទាំងឡាយណាដែលមានបំណងចង់បានសញ្ញា ធីក ពណ៌ខៀវ។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុង Tweet មួយផ្សេងទៀត លោក Musk បានភ្ជាប់ (Tagged) លោក Tim បញ្ជាក់ពីបញ្ហានេះផងដែរ។

មកទល់ពេលនេះ ទាំងក្រុមហ៊ុន Apple និង Twitter មិនមានការបកស្រាយផ្លូវការណាមួយជុំវិញការបង្ហោះសារ Twitter របស់លោក Elon Musk ជុំវិញបញ្ហានេះឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក