ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រូបង្វឹកប៉ូឡូញភ័យបុកពោះរឿងកាតលឿង និងកាតក្រហមនៅ World Cup

កាតា៖ គ្រូបង្វឹកក្រុមជម្រើសជាតិប៉ូឡូញ លោក Czeslaw Michniewicz បានណែនាំយ៉ាងម៉ត់ចត់ទៅកាន់កូនក្រុមរបស់លោកឱ្យជៀសវាងទង្វើណាមួយដែលអាចនាំឱ្យទទួលបានការពិន័យកាតពីអាជ្ញាកណ្តាល មុនជំនួបទល់នឹងអាហ្សង់ទីនយប់មិញ ដែលជាការប្រកួតកាត់សេចក្តីបិទបញ្ចប់ពូល C ក្នុងព្រឹត្តិការណ៍ FIFA World Cup។

ការប្រកួតរវាងក្រុមជម្រើសជាតិប៉ូឡូញ ទល់នឹងក្រុមជម្រើសជាតិអាហ្សង់ទីនកាលពីយប់មិញនេះ ក្រុមរហស្សនាមឥន្រ្ទីយ៍ ស ក្រហម ប៉ូឡូញ បានត្រឹមបរាជ័យទល់នឹងក្រុមជម្រើសជាតិអាហ្សង់ទីន ២-០ ប៉ុណ្ណោះ ប៉ុន្តែនៅតែអាចឡើងទៅកាន់វគ្គបន្តបាន ក្រោយក្រុមជម្រើសជាតិម៉ិចស៊ិច ឈ្នះអារ៉ាប៊ីសាអូឌីត ត្រឹមលទ្ធផល ២-១ ដែលមានន័យថា ប៉ូឡូញ ឈរនៅលេខ ២ មាន ៤ពិន្ទុស្មើគ្នាជាមួយ ម៉ិចស៊ិចក៏ពិតមែន ប៉ុន្តែប៉ូឡូញមានស្ថិតិគ្រាប់បាល់ល្អជាងម៉ិចស៊ិច។

ក្រោយបញ្ចប់ការប្រកួត ក្នុងសន្និសីទសារព័ត៌មាន លោក Michniewicz ថ្លែងថា៖ “មិនត្រឹមតែឱ្យកីឡាករផ្តោតលើការប្រកួតទេ ប៉ុន្តែខ្ញុំសង្កត់ខ្លាំងត្រង់ហាមពួកគេឱ្យប្រយ័ត្នចំពោះការទទួលបានការពិន័យកាតដែលមិនចាំបាច់”។ គ្រូបង្វឹកវ័យ ៥២ឆ្នាំខាងលើបន្តថា៖ "ពួកយើងបានឱ្យកីឡាករប្រយ័ត្នប្រយែងក្នុងកាយវិការមិនសមរម្យ ការតតាំងជាមួយអាជ្ញាកណ្តាល ឬការដោះអាវអបអរគ្រាប់បាល់ជាដើម ដែលកាយវិការទាំងអស់នេះ សុទ្ធតែអាចនាំឱ្យមានការពិន័យកាតលឿង ថាមិនត្រូវអាចធ្លាក់ដោយការគិតលើក្រុមដែលលេង Fair Play”

គួរបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ ការកំណត់ក្រុមធ្លាក់ក្នុងពូល C នេះមិនធ្វើឡើងដោយផ្អែកលើការគិតក្រុម Fair Play ឡើយ ពោលគឺគិតទៅលើគ្រាប់បាល់ចំណេញ ដោយក្រុមប៉ូឡូញ ឈរលេខ ២ មាន ៤ពិន្ទុ គ្មានគ្រាប់បាល់ចំណេញ (០គ្រាប់) ខណៈក្រុមម៉ិចស៊ិច ឈរនៅចំណាត់ថ្នាក់លេខ ៣ មាន៤ពិន្ទុ ខាតគ្រាប់បាល់ ១គ្រាប់។ ប៉ូឡូញ នឹងត្រូវជួបក្រុមជម្រើសជាតិបារាំងដែលជាក្រុមលេខ ១ ពូល D នៅវគ្គ ១៦ក្រុមចុងក្រោយ FIFA World Cup៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក