ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គូស្នេហ៍ K pop ដ៏ល្បីល្បាញ HyunA និង DAWN ប្រកាសចែកផ្លូវគ្នា

កូរ៉េខាងត្បូង៖ គូស្នេហ៍ជាតារា K pop ដ៏ល្បីល្បាញគឺកញ្ញា HyunA និងលោក DAWN បានប្រកាសចែកផ្លូវគ្នា បន្ទាប់ពីទាក់ទងគ្នាបានជិត ៦ឆ្នាំ។ ដំណឹងនេះបានដឹងឮជាសាធារណៈក្រោយពេលដែលកញ្ញា HyunA បានសរសេរនៅលើ Instagram ផ្ទាល់ខ្លួនកាលពីម្សិលមិញ។

នៅលើ Instagram ម្ចាស់បទចម្រៀង Change ដ៏ល្បីកាលពីឆ្នាំ២០១៣ បានរៀបរាប់ថា៖ “ពួកយើងបានបែកគ្នាហើយ។ យើងសម្រេចថានឹងនៅតែរាប់អានគ្នាជាមិត្តល្អ និងជាមិត្តរួមការងារធម្មតាពីពេលនេះតទៅ។ អរគុណអ្នករាល់គ្នាសម្រាប់ការគាំទ្រ និងការតាមដានរឿងរ៉ាវពួកយើងកន្លងមក”។

គួរឱ្យដឹងថា ទំនាក់ទំនងរបស់អ្នកទាំងពីរនេះបានប្រកាសជាសាធារណៈកាលពីឆ្នាំ២០១៨ ដោយកាលណោះពួកគេបានបញ្ជាក់ថា ពួកគេបានទាក់ទងមុននេះប្រមាណជាជិត ២ឆ្នាំមកហើយ។ មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរក៏បានប្រកាសភ្ជាប់ពាក្យជាមួយគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅផងដែរ។

រំឮកឡើងវិញថា HyunA កាលពីឆ្នាំ២០១៩ បានចាកចេញពីផលិតកម្ម Cube Entertainment និងបានចូលរួមជាមួយផលិតកម្ម P NATION របស់តារាចម្រៀង PSY និងចុងក្រោយបានចាកចេញពីផលិតកម្មនេះកាលពីខែសីហា ឆ្នាំ២០២២២ នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក