ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បើតាមសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ ដែលចេញដោយក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈបានបន្តចុះថ្លៃគួរសម បើធៀបនឹងតម្លៃលក់រាយកាលពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
តាមសេចក្តីជូនដំណឹងថ្មីនេះ តម្លៃលក់រាយសម្រាប់ប្រេងសាំងចាប់ពីថ្ងៃទី០១ ខែធ្នូ មានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ (ចុះ ១៥០រៀល) និងប្រេងម៉ាស៊ូតលក់រាយមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រ (ចុះ ៣៥០រៀល)។
ជុំវិញតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍នេះ ក្រសួងនឹងធ្វើការជូនដំណឹងថ្មីរៀងរាល់ ១០ថ្ងៃម្តង ពោលគឺនៅថ្ងៃទី០១ ថ្ងៃទី១១ និងថ្ងៃទី២១ ជារៀងរាល់ខែ៕