ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារចំពោះមរណភាពរបស់អតីតប្រធានាធិបតីចិន លោក ជាំង ជីមីន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ បានផ្ញើសារចូលរួមរំលែកទុក្ខដល់គ្រួសារចំពោះមរណភាពរបស់អតីតប្រធានាធិបតីចិន លោក ជាំង ជីមីន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងលិខិតចូលរួមរំលែកទុក្ខនោះ សម្តេចបានបង្ហាញសេចក្តីទុក្ខសោកយ៉ាងក្រៀមក្រំ ក្រោយពីទទួលដំណឹងមរណភាពរបស់អតីតប្រធានាធិបតីចិន។

សម្តេចតេជោបានថ្លែងថា មរណភាពរបស់លោក ជាំង ជីមីន គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យ របស់ចិន ដែលបានលះបង់ពេលវេលាពេញមួយជីវិតរបស់លោក ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន និងវិបុលភាពនៃប្រទេសចិន។ ពោលក្នុងអណត្តិដឹកនាំរបស់លោក បានធ្វើឱ្យប្រទេសចិនមានការលូតលាស់ផ្នែកសេដ្ឋកិច្ចយ៉ាងលឿន ទទួលបានអធិបតេយ្យភាពហុងកុងត្រឡប់មកវិញ ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០០៨ នៅទីក្រុងប៉េកាំង និងបានក្លាយជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោកជាផ្លូវការ។

នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា៖ «ភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វរបស់ឯកឧត្តមអតីតប្រធានា ធិបតី មិនត្រឹមតែផ្ដល់ជាគម្រូវីវៈភាពដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវការ គោរពស្រឡាញ់ពីប្រជាជនក្នុងបណ្ដាប្រទេសនានា នៅលើពិភពលោកផងដែរ»

សម្រាប់សម្តេចផ្ទាល់ លោក ជាំង ជីមីន គឺជាមិត្តដ៏ល្អរបស់កម្ពុជាផងដែរ។ ទស្សនកិច្ចផ្លូវការនៅកម្ពុជា នាឆ្នាំ២០០០ របស់អតីតប្រធានាធិបតី បានផ្ដល់សារៈសំខាន់ជាប្រវត្តិសាស្ត្រក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក