ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីឲ្យអ្នករឹះគន់រឿងតម្លាភាពលុយជំនួយជប៉ុនទៅសួរស្ថានទូតជប៉ុនខ្លួនឯង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនូវមតិរិះគន់មួយចំនួនដែលថាឱ្យរាជរដ្ឋាភិបាលពុករលួយ ដោយស៊ីដាច់លុយពីជំនួយបរទេស ជាពិសេសជំនួយជប៉ុនដែលផ្តល់ឱ្យកម្ពុជាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍសង្គមនានា។

ថ្លែងក្នុងពិធីគំរប់ខួប ១១ឆ្នាំ រោងចក្រមីនេបៀ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បាននិយាយដូច្នេះថា៖ «អ្នកខ្លះថាយើងហ្នឹងស៊ីលុយជំនួយ ប៉ុន្តែសុំទៅសួរអគ្គរាជទូតជប៉ុនទៅ ធ្វើផ្លូវជាតិលេខ៥ អស់ប៉ុន្មាន អីប៉ុន្មាន គឺខ្ញុំអត់ដឹងទេ។ ស្ពានប៉ុន្មានដែលជប៉ុនធ្វើហ្នឹង ខ្ញុំទៅតែបើកការដ្ឋាន និងដាក់ឱ្យប្រើប្រាស់ ត្រង់ថាចាយប៉ុន្មានខ្ញុំអត់ដឹងទេ»។

ក្នុងន័យនេះសម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា ជប៉ុនគឺជាប្រទេសដែលមានការគិតគូរបានល្អិតល្អន់ចំពោះការផ្តល់ជំនួយមកកម្ពុជា។ សម្តេចបានថ្លែងថា៖«អតីតរដ្ឋមន្ត្រីការបរទេសជប៉ុនម្នាក់តាំងពីទសវត្ស៩០ គាត់ថា ស្អប់ណាស់អាមនុស្សដែលមិនដឹងថាជប៉ុនចាយលុយរបៀបម៉េច?»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក