ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រូពេទ្យឆ្មបម្នាក់ត្រូវបានផ្អាកការងារ ក្រោយធ្វេសប្រហែសលើករណីស្ត្រីម្នាក់រលូតគ៌កនៅមន្ទីរពេទ្យដើមអង្រ្កង

កំពង់ស្ពឺ៖ គ្រូពេទ្យឆ្មបម្នាក់ត្រូវបានក្រសួងសុខាភិបាលផ្អាកការងារជាបណ្តោះអាសន្នរយៈពេល២ឆ្នាំ ក្រោយធ្វេសប្រហែសលើករណីស្ត្រីម្នាក់រលូតគ៌ភនៅមន្ទីរពេទ្យដើមអង្រ្កង (ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមរយៈការចុះទៅស្រាវជ្រាវ សួរនាំ និងពិនិត្យដោយមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និងអាជ្ញាធរ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ខាងមន្ទីរពេទ្យដើមអង្ក្រង បានអនុញ្ញាតឱ្យគ្រូពេទ្យឆ្មបម្នាក់ដែលមិនទាន់ទទួលបានការបណ្តុះបណ្តាលបន្ថែមស្តីពីការ រំលូតគ៌ភនៅឡើយ ទទួលខុសត្រូវចំពោះការងារនេះ ទើបបណ្តាលឱ្យកើតមាននូវករណីនេះឡើង ដែលករណីគ្រូពេទ្យឆ្មបនេះ អនុវត្តខុសពីបច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការណែនាំបច្ចេកទេសពីមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងបទដ្ឋានគតិយុត្តនានារបស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប។

ចំពោះមន្ទីរពេទ្យដើមអង្រ្កង ក្រសួងបានសម្រេចបិទជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីស្រាវជ្រាវតាមច្បាប់ជាធរមាន។ ក្រសួងបញ្ជាក់ថា៖ «ក្រសួង តម្រូវឱ្យមន្ទីរសម្រាកព្យាបាលដើមអង្គ្រងដែលមានអាសយដ្ឋានខាងលើ ទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន លើបាតុភាពដែលបានកើតមានឡើង ដែលបណ្ដាលមកពីការធ្វេសប្រហែសរបស់ខ្លួន»។

សូមរំលឹកថា ស្រ្តីជនរងគ្រោះបានរលូតគ៌ភក្នុងផ្ទៃអាយុ ១៨សប្តាហ៍ ដោយស្លាប់កូនក្នុងពោះ ដោយក្រុមគ្រូសារបាននាំស្ត្រីរូបនោះមកមន្ទីរពេទ្យខាងលើដើម្បីយកកូនចេញនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ បន្ទាប់មកនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីរូបនោះមានអាការមិនស្រួលខ្លួន ក៏នាំមកពេទ្យម្តងទៀត ទើបពិនិត្យឃើញថានៅសល់ទងសុកក្នុងស្បួន ក៏គ្រូពេទ្យឆ្មបបានធ្វើការយកទងសុកនោះចេញ ប៉ុន្តែដោយទាំងពោះវៀនស្ត្រីនោះមកផងដែរ។

បច្ចុប្បន្នស្ត្រីជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពទ្យកាល់ម៉ែត ដោយមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងប្រធានកាកបាទក្រហមកម្ពុជា។

យោងតាមច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល ត្រង់មាត្រា១៥ បានបញ្ជាក់ថា ក្រុមគ្រូពេទ្យដែលមានបញ្ហាសុខភាពផ្លូវកាយ ឬផ្លូវចិត្តដែលអាចប៉ះពាល់ដល់ការប្រកបវិជ្ជាជីវៈសុខាភិបាល នៅតែប្រព្រឹត្តកំហុសឆ្គងវិជ្ជាជីវៈសុខាភិបាលដែលគណៈវិជ្ជាជីវៈធ្លាប់ព្រមាន រួចហើយ ឬប្រព្រឹត្តខុសនឹងលក្ខខណ្ឌតម្រូវផ្សេងៗ។ ឬក្នុងករណីផ្សេងទៀតដែលគណៈវិជ្ជាជីវៈសុខាភិបាល រកឃើញថាមិនមានសម្បទា គ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈសុខាភិបាល។

បុគ្គលដែលស្ថិតក្នុងករណីនេះនឹងត្រូវបានគណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗសម្រេចផ្អាកមិនឲ្យប្រកបវិជា្ជជីវៈ សុខាភិបាលជាបណ្តោះអាសន្ន អាចស្នើសុំអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាលឡើងវិញ ដោយ អនុលោមទៅតាមលក្ខខណ្ឌ និងនីតិវិធីដែលត្រូវកំណត់ដោយគណៈវិជ្ជាជីវៈសុខាភិបាលដែលពាក់ព័ន្ធ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក