ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីចិន ស៊ី ជីនពីង ជួបពិភាក្សាជាមួយប្រធានាធិបតីបារាំង និងអធិការបតីអាល្លឺម៉ង់ ដើម្បីពង្រឹងទំនាក់ទំនងចិន-អឺរ៉ុប

ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង  (Xi Jinping) នៅថ្ងៃចន្ទ ទី០៥ ខែកក្កដាម្សិលមិញនេះ បាននិយាយប្រាប់ទៅកាន់លោកប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) និងលោកស្រីអធិការបតីអាល្លឺម៉ង់ អេជេលឡា មឺកែល (Angela Merkel) ថា លោកសង្ឃឹមថាប្រទេសចិន និងអឺរ៉ុបនឹងអាចពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការរួមបន្ថែមទៀត ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រឈមធំៗនានារបស់ពិភពលោករួមគ្នា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋរបស់ចិន CCTV។

នៅក្នុងកិច្ចប្រជុំត្រីភាគីតាមប្រព័ន្ធវីដេអូអនឡាញ ប្រធានាធិបតីចិន ក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីអឺរ៉ុបនឹងដើរតួនាទីដ៏សំខាន់បន្ថែមទៀតក្នុងកិច្ចការអន្តរជាតិ និងឈានដល់ភាពឯករាជ្យពេញលេញក្នុងយុត្តិសាស្រ្តមួយដើម្បីផ្តល់ឱ្យនូវតម្លាភាព និងបរិយាកាសមួយដែលមិនលម្អៀងសម្រាប់បណ្តាក្រុហ៊ុនរបស់ចិនទាំងឡាយ ដែលមានកិច្ចសហប្រតិបត្តិការនៅក្នុងទ្វីបអឺរ៉ុប។

ឧុទ្ទកាល័យរបស់លោកស្រីអធិការបតីអាល្លឺម៉ង់ក៏បានបញ្ជាក់ដែរថា ពិតជាបានកើតឡើងឡើងមែន នូវជំនួបត្រីភាគីរវាងអាល្លឺម៉ង់ ចិន និងបារាំងនៅថ្ងៃចន្ទម្សិលមិញនេះ ជុំវិញកិច្ចពិភាក្សាលើទំនាក់ទំនងចិន-អឺរ៉ុប។ ឧុទ្ទកាល័យអធិការបតីអាល្លឺម៉ង់ក៏បានបន្ថែមថា ក្នុងជំនួបនោះភាគីទាំងបីបានពិភាក្សាគ្នាអំពីពាណិជ្ជកម្មអន្តរជាតិ កិច្ចការពារអាកាសធាតុ និងជីវចម្រុះ។ បន្ថែមពីលើនេះក៏បានរួមបញ្ចូលនូវការជជែកលើកិច្ចការរួមគ្នាស្តីពីការប្រយុទ្ធទៅនឹងកូវីដ-១៩ ការផ្គត់ផ្គង់វ៉ាក់សាំងជាលក្ខណៈសកល និងបញ្ហាអន្តរជាតិ ព្រមទាំងបញ្ហាប្រឈមក្នុងតំបន់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក