ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គួរឱ្យសោកស្តាយ! សត្វកែះញីមួយក្បាលដែលត្រូវបានជួយសង្គ្រោះពីអន្ទាក់ពីព្រានព្រៃបានស្លាប់ហើយ

ភ្នំពេញ៖ គួរឱ្យសោកស្តាយ សត្វកែះញីមួយក្បាលដែលត្រូវបានមន្ត្រីឧទ្យានុរក្សជួយសង្គ្រោះបានក្រោយពីជាប់អន្ទាក់របស់ព្រានព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានស្លាប់ហើយនាថ្ងៃទី៣០ ខែវិច្ឆិកានេះ។ 

រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា សត្វកែះញីមួយក្បាលនោះបានស្លាប់ ក្រោយពីក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងសង្រ្គោះអស់ពីលទ្ធភាព បន្ទាប់ពីវាបានជាប់អន្ទាក់បណ្តាលមានរងរបួសភ្លាត់ឆ្អឹងជើងមុខខាងឆ្វេង និងរលូតកូន ដោយសាររត់គេចពីព្រានព្រៃធ្លាក់ជ្រោះ។ 

លោក នេត្រ ភក្ត្រា បានប្រាប់ដូច្នេះថា៖ «រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមគ្រូពេទ្យបសុសត្វបានខិតខំសង្គ្រោះ តែដោយសារតែស្ថានភាពរបួសធ្ងន់ និងមានភាពគ្រាំគ្រាខ្លាំង មិនអាចឈរបាន ធ្វើឱ្យសត្វកែះញីដែលជាប្រភេទសត្វកម្រនៅលើសកលលោកមួយក្បាលនេះបានស្លាប់បាត់បង់ជីវិត។ លើសពីនេះទៀត សត្វកែះញីមានសុខភាពទន់ខ្សោយដោយ សារតែមានផ្ទៃពោះនិងរលូតកូនស្លាប់ក្នុងផ្ទៃ ហើយរបួសស្បូនខ្លាំងរលូតដល់រលួយ»។ 

គូសបញ្ជាក់ថា សត្វកែះញីមួយក្បាលនោះត្រូវបានក្រុមអភិរក្ស និងអ្នកជំនាញពេទ្យសត្វបានបញ្ជូនវាមកថែទាំព្យាបាលនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៅឧទ្យានជាតិភ្នំតាម៉ៅ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ 

ក្រសួងបរិស្ថានសោកស្តាយក្រៃលែងចំពោះការបាត់បង់ប្រភេទសត្វកម្រនេះ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃដែលកម្ពុជាមានឱ្យបានគង់វង្សដោយបញ្ឈប់ការដាក់អន្ទាក់ និងបរបាញ់សត្វគ្រប់ប្រភេទ។

ជាពិសេស សូមនិយាយថាទេចំពោះសាច់សត្វព្រៃ។ ជាមួយគ្នានេះ លោកអំពាវនាវឱ្យប្រជាពលរដ្ឋកុំជឿថាសាច់សត្វ ឆ្អឹង សំណាក និងឈាមសត្វព្រៃជួយព្យាបាលជំងឺ និងធ្វើឱ្យសុខភាពរបស់ខ្លួនល្អ គឺមិនពិតឡើយ។ លោកថា៖ «សូមចូលរួមអភិរក្សសត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទដើម្បីមនុស្សជំនាន់ក្រោយ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក