ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីប្រកាសដាក់បញ្ចូលស្នាដៃដូនតាបន្ថែមទៀតជាបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថារាជរដ្ឋាភិបាលកម្ពុជានឹងដាក់បញ្ចូលបន្ថែមទៀតនូវទ្រព្យសម្បត្តិដូនតាចូលជាបញ្ជីបេតិកភណ្ឌពិភពលោក ស្របពេលដែលកម្ពុជាមានសម្បត្តិបេតិកភណ្ឌចំនួន៩ ត្រូវបានដាក់បញ្ចូលរួចហើយ។

ថ្លែងក្នុងពិធីបិទកីឡាជាតិលើកទី៣ និងកីឡាជនមានពិការភាពលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំណុចចំនួន៣សំខាន់ទាក់ទងនឹងមោទនភាពជាតិដោយរួមមាន ស្នាដៃរបស់ដូនតាគ្រប់ជំនាន់ដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ អរគុណដល់កីឡាករដែលបានខិតខំងើបឈរប្រមូលដើមទុនសម្បត្តិវប្បធម៌ក្រោយឆ្នាំរំដោះ១៩៧៩ និងក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធដែលបានខិតខំដាក់បញ្ជូលស្នាដៃទាំងនេះចូលជាបេតិកភណ្ឌពិភពលោក។

សម្ដេចថា៖ «សង្ឃឹមថានឹងបញ្ចូលតទៅទៀតនូវទ្រព្យសម្បត្តិដូនតារបស់យើង»

ក្បាច់គុនល្បុក្កតោរបស់ខ្មែរត្រូវបានអង្គការយូណេស្គូដាក់ចូលជាសម្បត្តិបេតិកភណ្ឌអរូបីមនុស្សជាតិកាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលធ្វើឱ្យសម្បត្តិវប្បធម៌របស់កម្ពុជាចំនួន៩ត្រូវបានដាក់បញ្ចូលការពារជាអន្តរជាតិ។

កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោករបស់កម្ពុជាដែលបានចុះបញ្ជីរួមមាន តំបន់អង្គរ របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ប្រាសាទព្រះវិហារ ចាប៉ីដងវែង ល្បែងទាញព្រ័ត្រ ប្រាសាទសំបូរព្រៃគុក និងល្ខោនខោលវត្តស្វាយអណ្ដែត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក