ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

អង្គរសង្ក្រាននឹងត្រលប់មកវិញនៅឆ្នាំ២០២៣

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្ពុជានឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រានឡើងវិញនៅឆ្នាំ២០២៣ ក្នុងពេលចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។

ថ្លែងក្នុងពិធីបិទកីឡាជាតិលើកទី៣ និងកីឡាជនមានពិការភាពលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ចូលឆ្នាំខ្មែរ២០២៣ យើងនឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មី នោះសង្ឃឹមថា កីឡាល្បុក្កតោនិងក្លាយជានិមិត្តរូបរបស់យើងនាពេលនោះ»។

ព្រឹត្តិការណ៍អង្គរសង្ក្រានត្រូវបានរៀបចំឡើងជាដំបូងក្នុងឆ្នាំ២០១៣ ដែលបានបន្តរហូតដល់ឆ្នាំ២០១៩ ក្នុងខេត្តសៀមរាប៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក