ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សហភាពសហជីពកម្ពុជាព្រមានចាត់វិធានការចំពោះអង្គការ Central និង ACILS

ភ្នំពេញ៖ តំណាងសហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា បានចេញលិខិតតវ៉ាប្រឆាំងទៅនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិតកម្ពុជា ដែលធ្វើឡើងដោយអង្គការ Central និងអង្គការ ACIL។

តាមលិខិតដែលផ្ញើទៅកាន់លោក មឿន តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central) និង លោក WILLIAM CONKLIN នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACIL) នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអះអាងថា ការប្រព្រឹត្តអំពើញុះញង់របស់អង្គការទាំងពីរនះធ្វើឡើងក្រោមរូបភាពថាមានការគាំទ្រដោយផ្ទាល់និងប្រយោលផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានជាសមាជិករបស់សហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី។

តំណាងសហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា ចាត់ទុកសកម្មភាពរបស់អង្គការទាំងពីរនេះ គឺជាការចូលរួមក្នុងការធ្វើឱ្យមានការបែកបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិត ដែលធ្វើឱ្យចុះទន់ខ្សោយដល់សំឡេងឯកភាពរួមរបស់សហជីព ដែលនឹងធ្វើឱ្យប៉ះពាល់និងខូចខាតផលប្រយោជន៍បច្ចុប្បន្ន និងអនាគតរបស់កម្មករនិយោជិតនៅកម្ពុជា។ ជាមួយគ្នានេះសកម្មភាពទាំងនេះគឺផ្ទុយនឹងគោលការណ៍ទូទៅក្នុងការលើកកម្ពស់ចលនាកម្លាំងកម្មករនិយោជិត និងអាចឈានទៅរំលោភបំពានច្បាប់ជាធរមាន។

សហភាពសហជីពនិងសហព័ន្ធសហជីពនៃកម្ពុជា សូមប្រឆាំងដាច់អហង្ការចំពោះការផ្តល់ការគាំទ្រសកម្មភាពទាំងអស់នេះ ដែលបង្កប់នូវចេតនាទុច្ចរិតដែលធ្វើឡើងដោយអង្គការទាំងពីរនេះ។ សហភាពសហជីពបានទាមទារឱ្យអង្គការទាំងពីរនេះបញ្ឈប់ជាបន្ទាន់នូវការផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដល់សកម្មភាពទាំងនេះ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍និងគោលដៅរួមក្នុងការលើកកម្ពស់សំឡេងនិងកម្លាំងឯកភាពគ្នានៃចលនាកម្មករនិយោជិតនៅកម្ពុជា។

ខាងសហភាពសហជីពបានសង្កត់ធ្ងន់ថា ប្រសិនអង្គការទាំងពីរនេះនៅតែបន្តធ្វើសកម្មភាពនេះទៀត សហភាពសហជីពនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារជាដាច់ខាតនូវផលប្រយោជន៍រួមរបស់ចលនាកម្មករនិយោជិត ដោយបញ្ឈប់រាល់កិច្ចសហការ និងការចូលរួមក្នុងគម្រោងបច្ចុប្បន្ននិងទៅអនាគត ដែលពាក់ព័ន្ធជាមួយអង្គការ CENTRAL។ ធ្វើការតវ៉ាទៅក្រសួង ស្ថាប័នមានសមត្ថកិច្ចឱ្យពិនិត្យអំពីភាពស្របច្បាប់នូវរាល់សកម្មភាពរបស់អង្គការ CENTRAL។

បញ្ឈប់រាល់កិច្ចសហការជាមួយអង្គការ ACILS និងការចូលរួមក្នុងគម្រោងនិងសកម្មភាពបច្ចុប្បន្ននិងទៅអនាគតដែលគាំទ្រដោយអង្គការ ACILS។ លើសពីនេះសហភាពសហជីពនឹងប្តឹងតវ៉ាទៅក្រសួង ស្ថាប័នមានសមត្ថកិច្ចឱ្យពិនិត្យឡើងវិញលើក្របខណ្ឌកិច្ចសហប្រតិបត្តិការរបស់អង្គការ ACIL សំដៅផ្អាក ឬបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នានានាដែលបានផ្តល់ការអនុញ្ញាតឱ្យអង្គការ ACILS ធ្វើសកម្មភាពនៅកម្ពុជា។ ជាពិសេសនឹងចាត់វិធានការចាំបាច់ផ្សេងៗ ដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់និងបញ្ឈប់សកម្មភាពទាំងអស់នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក