ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជនជាតិអង់គ្លេសម្នាក់ត្រូវបានរកឃើញស្លាប់ដោយមានថង់ប្លាស្ទិចចងរុំក្បាល

ខេត្តបាត់ដំបង៖ បុរសជនជាតិអង់គ្លេសម្នាក់ត្រូវបានប្រទះឃើញស្លាប់ដោយក្បាលមានរុំចង់ដោយប្លាស្ទិច ខណៈសមត្ថកិច្ចថាជាការធ្វើអត្តឃាត។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា ករណីជនបរទេសស្លាប់ខាងលើនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ៩និង២០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងក្រុមទី៨ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដែលសាកសពគឺជាបុរស មាអាយុ៣៤ឆ្នាំ ជាជនជាតិអង់គ្លេស និងមានមុខរបរជាគ្រូបង្រៀន។

របាយការណ៍ដដែលបានបញ្ជាក់ថា តាមការបំភ្លឺរបស់ប្រពន្ធសពឈ្មោះ វណ្ណ កញ្ចណា អាយុ ៣៩ឆ្នាំ បញ្ជាក់ថា នៅថ្ងៃទី៣០ វិច្ឆិកា ២០២២ វេលាម៉ោង ៦និង១៥នាទី ខ្លួនបានដាស់កូនអោយរៀបចំនិងជូនកូនទៅសាលារៀនចិន ចំណែកប្តីខ្លួនសុំដេកបន្ត ពេលជូនកូនដល់សាលាហើយ ខ្លួនទៅញ៉ាំគុយទាវនៅវត្តលៀប និងទៅទិញម្ហូបនៅផ្សារថ្មី លុះដល់ម៉ោង៩និង២០នាទី ខ្លួនបានមកដល់ផ្ទះបានបើកទ្វារឃើញក្បាលប្តីមានថង់ប្លាស្ទិចពណ៌ខ្មៅ ខ្លួនបានស្រាយថង់ចេញ ហើយបានធ្វើចលនាសង្កត់ទ្រូងតែប្តីខ្លួនបានស្លាប់បាត់ហើយ រួចបានតេទូរស័ព្ទប្រាប់ប្អូនថ្លៃនិងម្តាយឪពុកក្មេក។

ក្រោយកើតហេតុសមត្ថកិច្ចនិងមន្ត្រីជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យ និងបានសន្និដ្ឋានថា ជនជាតិអង់គ្លេសខាងលើពីជាស្លាប់ដោយធ្វើអត្តឃាតយកថង់ប្លាស្ទិចចងរុំក្បាលថប់ផ្លូវដង្ហើម បន្ទាប់មកក៏បានប្រគល់សាកសពអោយសាច់ញាតិដើម្បីចាត់ចែងតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក