ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

១០ខែឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរថៃច្រើនជាងគេ

ភ្នំពេញ៖ រយៈពេល១០ខែឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ១លាន៥៧ម៉ឺននាក់ គឺកើនឡើងជិត ១ពាន់ភាគរយ បើធៀបនឹង១០ខែឆ្នាំ២០២១។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរជាង ១លាន៥៧ម៉ឺននាក់នោះ មានភ្ញៀវទេសចរជាង ៥៥ម៉ឺននាក់ ធ្វើដំណើរតាមផ្លូវអាកាស គឺកើនឡើង ៧០៦.៦ភាគរយ។ តាមផ្លូវគោកមានចំនួនជាង ១លាននាក់ កើនឡើង ១២៤០.៤ភាគរយ និងតាមផ្លូវទឹកមានជាង ១ម៉ឺននាក់ គឺកើនឡើងបើធៀបនឹង ១០ខែឆ្នាំ២០២១ មានតែ២នាក់ប៉ុណ្ណោះ។

ភ្ញៀវទេសចរអន្តរជាតិដែលមកលេងកម្ពុជាគឺមាន ជនជាតិថៃ វៀតណាម ចិន អាមេរិក ឡាវ ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី បារំាង និងអង់គ្លេស។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តលេងនៅកម្ពុជាច្រើនជាងគេគឺភ្ញៀវទេសចរថៃ មានចំនួនជិត ៦០ម៉ឺននាក់។ បន្ទាប់មកភ្ញៀវទេសចរវៀតណាម គឺមានជាង ៣៤ម៉ឺននាក់។ ភ្ញៀវទេសចរចិនមានតែជាង ៧ម៉ឺននាក់។ ភ្ញៀវទេសចរអាមេរិក មានជាង ៦ម៉ឺននាក់។ ភ្ញៀវទេសចរឡាវ និងឥណ្ឌូណេស៊ីមានជិត ៦ម៉ឺននាក់ដូចគ្នា។ ភ្ញៀវទេសចរកូរ៉េខាងត្បូង និងម៉ាឡេស៊ីមានជាង ៤ម៉ឺននាក់ ភ្ញៀវទេសចរបារាំងមានតែជាង ៣ម៉ឺននាក់ ហើយភ្ញៀវទេសចរអង់គ្លេសមានតែជាង ២ម៉ឺននាក់។

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ១០ខែឆ្នាំនេះភ្ញៀវទេសចរថៃបានចូលមកទស្សនាកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន EAC News លោកប្រាប់ថា៖ «គោលដៅដែលភាគច្រើនគាត់ទៅ គឺខេត្តបាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ដែលភាគច្រើនគាត់ចូលចិត្តដើរលេងកម្សាន្ត។ ការរៀបចំពិធីតាំងពិព័រណ៍ ក៏មានភ្ញៀវទេសចរថៃចូលមកលេងផងដែរ»។

អ្នកនាំពាក្យបានប្រាប់ឱ្យដឹងថា ការបើកច្រកអន្តរជាតិរវាងកម្ពុជា និងប្រទេសជិតខាង បានជំរុញឱ្យភ្ញៀវទេសចរបរទេសចូលមកកម្សាន្តលេងនៅកម្ពុជាច្រើនគួរជាទីកត់សម្គាល់។

ដោយឡែកភ្ញៀវទេសចរកម្ពុជាដែលបានធ្វើដំណើរចេញក្រៅប្រទេសមានចំនួនជាង ៦៦ម៉ឺននាក់ កើនឡើង ៣២៧៦.៣ភាគរយ បើធៀបរយៈពេល ១០ខែនៃឆ្នាំ២០២១។

ចំពោះភ្ញៀវទេសចរជាតិមានជាង ៩លាន៤សែននាក់ កើនឡើងកើនឡើង ២០៩.៨ភាគរយ ហើយភ្ញៀវបរទេសផ្ទៃក្នុងមានជាង ១លាន៣សែននាក់ កើនឡើង ៦១៦.៧ភាគរយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក