អន្តរជាតិ៖ ម្ចាស់គណនី TikTok ម្នាក់ឈ្មោះ Jackie Li រស់នៅកោះហាវ៉ៃបានបង្ហោះវីដេអូមួយដែលបានរៀបរាប់ពីការបែកបាក់ជាមួយសង្សាររបស់នាងដែលបានស្រលាញ់គ្នា៤ឆ្នាំដោយសារតែសង្សារនាងទារថ្លៃទិញថ្នាំផ្ដាសាយចំនួន ៧ដុល្លារ។
ក្នុងវីដេអូដែលកំពុងល្បីល្បាយក្នុង TikTok នេះ នាង Jackie Li បានរ៉ាយរ៉ាប់ថាដោយសារតែនាងមិនស្រួលខ្លួននៅផ្ទះ នាងបានផ្ញើសារឱ្យសង្សារនាងទិញថ្នាំផ្ដាសាយឱ្យនាងលេប។ ហើយអ្វីដែលនាងភ្ញាក់ផ្អើលនោះគឺបន្ទាប់ពីនាងក្រោកពីដេកនៅថ្ងៃបន្ទាប់គឺបុរសជាសង្សារបានទារលុយថ្លៃថ្នាំចំនួន ៧ដុល្លារដែលបានទិញឱ្យនាងកាលពីម្សិលមិញ។
នាងថា៖ «គាត់គិតលុយពីខ្ញុំ៧ដុល្លារសម្រាប់ថ្នាំផ្ដាសាយ។ ខ្ញុំថាអូខេយើងរាប់អានគ្នា៤ឆ្នាំហើយ ខ្ញុំគិតថាខ្ញុំចង់បានដៃគូរដែលថា ហ្ហេ! ចាំបងទិញអានេះឱ្យ ចាំអូនទិញអានោះឱ្យបងពេលក្រោយវិញក៏បាន មិនមែនតាមទារលុយអញ្ចឹងទេ»។
នាងប្រកាសថា ឥឡូវនេះនាងចង់បានដៃគូណាដែលមិនសូវគិតលើការចាយ អ្វីដែលសំខាន់គឺពួកគេបានចំណាយសម្រាប់គ្នាទៅវិញទៅមក៕