ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ព្រឹត្តិការណ៍ប្រណាំង Formula One និង MotoGP នៅអូស្រ្តាលីនឹងអាចត្រូវប្រកាសផ្អាកមួយឆ្នាំទៀតដោយសារកូវីដ-១៩

អូស្រ្តាលី៖ ព្រឹត្តិការណ៍ប្រណាំង Formula One Grand Prix និង MotoGP អាចនឹងត្រូវបានប្រកាសលុបចោលសាជាថ្មីម្តងទៀត ដែលវានឹងក្លាយជាលើកទី២ជាប់គ្នាដែលព្រឹត្តិការណ៍នេះត្រូវបានលុបចោលនៅក្នុងប្រទេសអូស្រ្តាលី ខណៈដែលកាលពីឆ្នាំ២០២០កន្លងទៅ កម្មវិធីដ៏ធំនេះក៏ធ្លាប់លុបចោលម្តងរួចមកហើយបណ្តាលមកពីការរាតត្បាតនៃវីរុសកូវីដ-១៩។ នេះបើតាមការវិភាគពីសារព័ត៌មាន AFP។

ក្រុមការងារព្រឹត្តិការណ៍ប្រណាំងនេះ គ្រោងនឹងរៀបចំដំណើរការទីលានប្រកួតទាំងពីរនៅខែតុលា និងខែវិច្ឆិកានេះ ប៉ុន្តែគម្រោងនេះអាចជួបឧបសគ្គ និងការរាំងស្ទះពីរដ្ឋាភិបាលអូស្រ្តាលី ដែលទាមទារឱ្យរាល់ជនបរទេសទាំងអស់ដែលមកដល់ទឹកដីអូស្រ្តាលីត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ថ្ងៃដើម្បីតាមដានអាការៈ និងស្ថានភាពសុខភាពជាមុនសិន។

មែនទែនទៅ! ព្រឹត្តិការណ៍ Formula One នៅក្នុងប្រទេសអូស្រ្តាលីនេះ បានរុញច្រានការប្រកួតពីខែមីនា ដែលជាពេលវេលាដែលត្រូវបានកំណត់រាប់ឆ្នាំមកហើយនោះ ទៅធ្វើការប្រកួតនៅថ្ងៃទី២១ ខែវិច្ឆិកាជំនួសវិញ ពោលគឺក្រោយព្រឹត្តិការណ៍ F1 នៅប្រេស៊ីល និងមុនទីលានធំនៅអារ៉ាប៊ីសាអូឌីត។ យ៉ាងណាមិញ ប្រសិនបើព្រឹត្តិការណ៍នេះពិតជាត្រូវបានលុបចោលមែននោះ នេះគឺជាឆ្នាំទីពីរហើយដែលទីលាន Albert Park ទីក្រុងមែលប៊ន មិនមានការរៀបចំប្រណាំង F1 ខណៈថ្មីៗកន្លងទៅ ការប្រណាំង F1 នៅសិង្ហបុរីនាថ្ងៃទី០៣ ខែតុលា ត្រូវបានសម្រេចលុបចោលទៅហើយ ក៏ដោយសារតែការបារម្ភពីបញ្ហា COVID-19 រាតត្បាតដូចគ្នា។

ដោយឡែក ព្រឹត្តិការណ៍ MotoGP ដែលបានរំលងការប្រកួតនៅទឹកដីអូស្រ្តាលីកាលពីឆ្នាំមុននោះ បានគ្រោងរៀបចំការប្រកួតឡើងវិញនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ នៅកោះ Phillip ក្បែរនឹងទីក្រុង Melbourne ដូចគ្នា។ យ៉ាងណាក្តី អូស្រ្តាលីដែលកន្លងមកទទួលបានការកោតសរសើរពីវិធានការការពារកូវីដ-១៩នៅទូទាំងប្រទេសនោះ កំពុងទទួលរងការគំរាមកំហែងសាជាថ្មីម្តងទៀត បន្ទាប់ពីវ៉ារ្យ៉ង់ ឌែលតា (Delta) បានជះឥទ្ធិពលមកលើអូស្រ្តាលីសាជាថ្មី ខណៈរដ្ឋធំៗបានប្រកាសវិធានការបិទខ្ទប់នៅគ្រាកន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក