ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្នងការរាជធានីភ្នំពេញជំរុញឱ្យមន្ត្រីចុះទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់ផ្ទះពលរដ្ឋផ្ទាល់

ភ្នំពេញ៖ អគ្គស្នងការរង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធចុះទៅធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មីដល់ផ្ទះពលរដ្ឋផ្ទាល់តែម្តង ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណបណ្ណដល់ពលរដ្ឋដែលគ្រប់អាយុ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC ថា លោកឧត្តមសេនីយ៍ឯក ស ថេត កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា បានដឹកនាំកិច្ចប្រជុំមួយ ដោយណែនាំឱ្យការិយាល័យអត្តសញ្ញាណបណ្ណសញ្ញាតខ្មែរ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីរៀបចំកាលបរិច្ឆេទ និងកំណត់ភូមិសាស្ត្រណាដែលត្រូវចុះទៅធ្វើអត្តសញ្ញាណបណ្ណគំរូថ្មីដល់ពលរដ្ឋមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ និងអ្នកដែលកាន់អត្តសញ្ញាណបណ្ណហូសសុពលភាព និងជិតហួសសុពលភាព។

អ្នកនាំពាក្យនិយាយថា៖ «ការិយាល័យជំនាញ និងនគរបាលខណ្ឌ ប៉ុស្តិ៍ នឹងសហការគ្នា ធ្វើការជាមួយបណ្តាមេឃុំទាំងអស់នៅភូមិសាស្ត្ររាជធានីភ្នំពេញ រៀបចំកម្មវិធី ផែនការ និងពេលវេលាច្បាស់លាស់ ដើម្បីប្រាប់ដល់ពលរដ្ឋ ចុះទៅភូមិណា កន្លែងណា ថ្ងៃណា ដើម្បីកុំឱ្យពលរដ្ឋខាតពេលរង់ចំា»

បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យុទ្ធនាការចុះទៅធ្វើអត្តសញ្ញាណបណ្ណតាមភូមិ ឃុំ សង្កាត់នេះ ធ្វើឡើងបន្ថែមពីកម្មវិធីធ្វើអត្តសញ្ញាណបណ្ណតាមឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ។

លោក សាន សុខសីហា បានគូសបញ្ជាក់ថា យុទ្ធនាការនេះនឹងអនុវត្តជាបន្តបន្ទាប់ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋដែលគ្រប់អាយុមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរបានគ្រប់ៗគ្នា។ គូសបញ្ជាក់ថា ការធ្វើអត្តសញ្ញាណបណ្ណនេះត្រូវការពេលរយ:ពេល ៤៥ថ្ងៃ គិតចាប់ពីថ្ងៃបំពេញឯកសារ និងថតរូប៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក