វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការថាស្ថានភាពជនមានពិការភាពនៅកម្ពុជាកាន់តែត្រូវបានលើកតម្កើន

ភ្នំពេញ៖ រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា បានលើកឡើងថា ជនមានពិការភាពបច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ ជំរុញឱ្យពួកគេអាចមានលទ្ធភាពអភិវឌ្ឍប្រទេស មិនដូចសម័យមុនជនពិការភាពត្រូវបានគេរើសអើងនៅក្នុងសង្គម។

ថ្លែងក្នុងកិច្ចពិភាក្សាគោលនយោបាយក្រោមប្រធានបទ «ដំណើរឆ្ពោះទៅមុខដើម្បីធានាបានសង្គមមួយប្រកបដោយបរិយាបន្ន តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃក្របខ័ណ្ឌគោលនយោបាយជាតិពិការភាព» នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឯម ច័ន្ទមករា បានលើកឡើងថា តាំងពីរាជរដ្ឋាភិបាលបានអនុម័តច្បាប់ស្តីពី «កិច្ចការពារជនមានពិការភាព និងលើកកម្ពស់សិទ្ធិជនមានពិការភាព» នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៩៩ និងអនុក្រឹត្យផ្សេងៗមក ជនមានពិការភាពត្រូវបានគេលើកកម្ពស់ និងគាំទ្រច្រើនគួរជាទីកត់សម្គាល់។

លោក ឯម ច័ន្ទមករា បានរំលឹកពីស្ថានភាពជនមានពិការភាពកន្លងមកនៅក្នុងសង្គម មុនមិនទាន់អនុម័តច្បាប់ និងអនុក្រឹត្យ ជនមានពិការភាពត្រូវបានគេមាក់ងាយ និងរើសអើង ខុសពីសម័យបច្ចុប្បន្ន ជនមានពិការភាពត្រូវបានរាជរដ្ឋាភិបាលលើកកម្ពស់ និងការពារសិទ្ធិជនមានពិការភាព។

លោកមានប្រសាសន៍ថា៖ «ពីដើមឡើយយើងមានអ្នកសុំទានជនពិការតាមផ្លូវ កម្រនឹងមានការយកចិត្តទុកដាក់ណាស់ មុនពេលច្បាប់កើតមានឡើង បើថាសុំទាននៅមុខផ្ទះគេរកស៊ី គេបើកទ្វារវិញ គេដេញចេញ និងបញ្ជេរអង្ករ ដោយសារតែមានផ្នត់គំនិតថា អពមង្គល។ បើធៀបនឹងជនមានពិការភាព និងមិនមានពិការភាព នៅពេលគេរៀបចំកម្មវិធីមង្គល គេនឹងមិនយកជនមានពិការភាពទៅប្រគំភ្លេងគេទេ ប៉ុន្តែឥឡូវនេះ គេចាប់ផ្តើមលើកកម្ពស់ជនមានពិការភាព ពួកគេមិនត្រឹមតែលេងក្នុងកម្មវិធីទូទៅទេ ក៏ត្រូវបានលើកទឹកចិត្តសម្តែងលើឆាក ហើយស្ថានទូតមួយចំនួនក៏បានផ្តល់ឱកាសជនមានពិការភាព»

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចបានបន្តថា សមិទ្ធផលដែលកើតចេញពីការអនុវត្តច្បាប់ និងអនុក្រឹត្យសម្រាប់លើកកម្ពស់ និងសិទ្ធិរបស់ជនមានពិការភាព ក៏បានផ្តល់ឱកាសឱ្យជនមានពិការភាពក្លាហ៊ានក្នុងការងើបឈរប្រឆាំងនឹងការរើសអើងក្នុងសង្គម គ្រួសារ និងសហគមន៍។

លោកនិយាយថា៖ «ពីដើមឡើយគ្រួសារណាមានកូនពិការ គេកម្របញ្ចេញកូនមកខាងក្រៅ ដោយសារគាត់ខ្មាសគេថា អ្នកហ្នឹងមានកូនជាអ្នកពិការភាព អ៊ីចឹងគាត់អត់ចង់ឱ្យកូនគាត់ចេញមកខាងក្រៅទេ ខ្លាចគេថា អានេះម៉ែអា-គ ម៉ែអាខ្វាក់ ម៉ែអាខ្វិនជាដើម។ ការខា្មស់អៀនហ្នឹងហើយ ធ្វើឱ្យពួកគេបាត់បង់ឱកាសច្រើននៃការរៀនសូត្រ និងបាត់បង់ឱកាសចូលរួមការងារសង្គម»

បើតាមលោក ឯម ច័ន្ទមករា ជនមានពិការភាពកន្លងមកក៏ធ្លាប់ត្រូវបានគេលើកមកនិយាយលេងសើចនៅលើឆាកសាធារណៈផងដែរ។ លោកថា៖ «សូម្បីតែក្រុមកំប្លែង យកជនពិការយកទៅលេងសើចលើឆាក ត្រាប់ធ្វើជាក្ងួរ និយាយត្រដិត ដើរអត់ត្រង់ជើង។ ឥឡូវនេះសកម្មភាពទាំងអស់នេះត្រូវបានលុបបំបាត់ចោល»

មន្ត្រីជាន់ខ្ពស់នៃក្រសួងសង្គមកិច្ចបានកត់សម្គាល់ថា ជនមានពិការភាពបច្ចុប្បន្នទទួលបានចំណេះដឹងខ្ពស់ មានសមត្ថភាពខ្ពស់ និងមានជំនាញច្បាស់លាស់ដែលអាចចូលរួមកិច្ចការងារក្នុងសង្គម។ បើតាមលោក ឯម ច័ន្ទមករា ជនមានពិការភាពចំនួនជាង៣ពាន់នាក់បានចូលរួមការងារក្នុងស្ថាប័ន ក្រសួង និងវិស័យឯកជននានា ក្នុងនោះមានស្ត្រីជនមានពិការភាពជាង៨០០នាក់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានឧបត្ថម្ភប្រាក់គាំទ្រដល់គ្រួសារជនពិការភាពចំនួនជិត ៧ម៉ឺនគ្រួសារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក