ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាលាដំបូងរាជធានីភ្នំពេញបញ្ជាក់ពីមូលហេតុនៃការចាប់ខ្លួន ឈឹម ស៊ីថរ ជាថ្មី

ភ្នំពេញ៖ អយ្យការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ពីការចាប់ខ្លួនជាថ្មីលើ អ្នកស្រី ឈឹម ស៊ីថរ ដោយថាការចាប់ខ្លួនទៅឃុំសារជាថ្មីនេះគឺដោយសារជនត្រូវចោទបានបំពានកាតាព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថាការចាកចេញរបស់ ឈម ស៊ីថរ ពីព្រះរាជាណាចក្រកម្ពុជាដោយគ្មានការអនុញ្ញាត គឺបានបំពានលើកាតាព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយបានលើកយកមាត្រា ២៣០នៃក្រមនីតិវិធីព្រហ្មទណ្ឌមកបញ្ជាក់ថា «ប្រសិនបើជនត្រូវចោទបានគេចវេះដោយចេតនាពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នបាន»

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា ការដោះលែង ឈឹម ស៊ីថូរ ឱ្យនៅក្រៅឃុំកាលពីខែមីនា ដោយបានប្រើប្រាស់វិធានការជំនួសមកវិញនូវដីការសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតាព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលដីការសម្រេចនេះជនត្រូវចោទត្រូវតែគោរពតាម និងអនុវត្តឱ្យបានម៉ឺម៉ាត់។

អយ្យការបានបន្ថែមថា៖ «ចំពោះការលើកឡើងថា ជនត្រូវចោទមិនបានទទួលដំណឹងពីដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតាព្វកិច្ចនៃការត្រួតពីនិត្យតាមផ្លូវតុលាការនោះ កាន់តែបង្ហាញយ៉ាងច្បាស់ក្នុងចេតនាមិនទទួលខុសត្រូវចំពោះមុខច្បាប់»

គួរឲ្យដឹងដែរថាឈ្មោះ ឈឹម ស៊ីថរ គឺជាអតីតបុគ្គលិកណាហ្គាវើល និងជាមេសហជីពមួយផងដែរ ដែលបានដឹកនាំបាតុកម្មខុសច្បាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ខណៈដែលកំពុងតែដឹកនាំបាតុកម្មខុសច្បាប់នៅមុខស្ថាទូតអូស្ត្រាលី នឹងត្រូវចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា។ ទោះជាយ៉ាងណា ឈឹម ស៉ីថរ តែត្រូវបានតុលាការអនុញ្ញាតឲ្យនៅក្រៅឃុំវិញនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ និងត្រូវដាក់ពិនិត្យតាមផ្លូវតុលាការដោយមិនឲ្យចេញទៅក្រៅប្រទេសនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក