ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សិស្សសាលា ៤នាក់លង់ទឹកស្លាប់ពេលចុះទៅរាវលៀសក្នុងជម្រៅទឹក៥ម៉ែត្រក្នុងស្រុកអង្គស្នួល

កណ្តាល៖ ក្មេងសិស្សសាលាប្រុសស្រីចំនួន ៤នាក់បានលង់ទឹកស្លាប់ពេលចុះទៅរាវលៀសក្នុងជម្រៅទឹក៤ ទៅ៥ម៉ែត្រ កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

អធិការដ្ឋាននគរបាលស្រុកអង្គស្នួល លោកវសេនីយ៍ឯក មាន សំណាង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC ថា ក្មេងសិស្សសាលាដែលបានលង់ទឹកស្លាប់នោះ មានសិស្សប្រុស២នាក់ និងសិស្សស្រីចំនួន២នាក់។ ពួកគេមានអាយុចាប់ពី ៩ឆ្នាំ ទៅ១៣ឆ្នាំ។

បើតាមលោក មាន សំណាង គិតត្រឹមព្រលឹមម៉ោងជាង៤ ថ្ងៃទី៣០ ខែវិច្ឆិកា សាកសពរបស់សិស្សសាលាទាំង៤នាក់នោះត្រូវបានសមត្ថកិច្ចរុករកឃើញហើយ។

លោកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានបញ្ជាក់ថា ក្មេងសិស្សសាលាទាំងពីរបានលង់ទឹកស្លាប់ ក្នុងអំឡុងពេលចុះទៅរាវលៀស ដោយរអិលធ្លាក់ក្នុងរណ្តៅទឹកជម្រៅ៤ ទៅ៥ម៉ែត្រ។

លោកបន្តថា សាកសពក្មេងទាំង៤នាក់នោះ ត្រូវបានបូជា និងធ្វើបុណ្យតាមប្រពៃណីនៅព្រឹកថ្ងៃនេះ នៅក្នុងវត្តដំណាក់អំពិល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក