លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្រុមការងារ គ.ជ.ប សុខចិត្តចាកចោលផ្ទះសំបែងដើរបោះតង់ដេកតាមភូមិដើម្បីពន្លឿនការងារចុះឈ្មោះបោះឆ្នោតជូនពលរដ្ឋ

ឧត្តរមានជ័យ៖ លេខាធិកាដ្ឋានរៀបចំការបោះឆ្នោត ខេត្ឧត្តរមានជ័យ បានបង្ហាញពីការលះបង់របស់ក្រុមមន្ត្រី គ.ជ.ប ដែលចុះចល័តតាមភូមិសង្កាត់ដើម្បីចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងមិនទាន់មានឈ្មោះបោះឆ្នោត។ តាមការលើកឡើងនោះគឺមន្ត្រីបោះឆ្នោតទាំងនោះមិនបានត្រលប់មកផ្ទះនោះទេតាំងពីថ្ងៃទី៤ ខែវិច្ឆិកា ពោលគឺទៅចុះឈ្មោះជូនពលរដ្ឋយប់កន្លែងណាគឺសំណាក់នៅទីនោះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លេខាធិការដា្ឋនរៀបចំការបោះឆ្នោត ខេត្តឧត្តរមានជ័យ បានឱ្យដឹងថាក្នុងអំឡុងនៃការចុះចល័តតាមភូមិ សរុបទាំង ២៤ឃុំ-សង្កាត់នៃខេត្តឧត្តរមានជ័យ ដែលមានប្រមាណ៤២ភូមិ និងមានចំងាយពីភូមិមួយទៅភូមិមួយប្រមាណពី ៣០ទៅ ៤០គីឡូម៉ែត្រ ក្រុមការងារចុះឈ្មោះបោះឆ្នោតត្រូវសម្រាកយប់នៅទីនោះ តាមវត្តអារ៉ាម សាលារៀន សាលាឆទាន នៃលទ្ធភាពក្នុងភូមិមានទីសំណាក់ស្នាក់អាស្រ័យ។

ល.ខ.ប ខេត្តឧត្តរមានជ័យបានបន្ថែមថា៖ «ក្រុមការងារចុះឈ្មោះបោះឆ្នោត បានលះបង់កម្លាំងកាយចិត្ត ពេលវេលា ភាពលំបាកគ្រប់យ៉ាង ក្នុងកាលៈទេសៈនោះ។ នេះសបញ្ជាក់ឱ្យឃើញថាការអនុវត្តការងាររបស់ក្រុមចុះឈ្មោះបោះឆ្នោត បានយកចិត្តទុកដាក់ខ្ពស់ក្នុងភាពអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ»។

ជាមួយគ្នានេះ ប្រធាន ល.ខ.ប លោកស្រី ត្រាន់ សួគ៌ា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលពុំទាន់បានចុះឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅទាំងអស់គ្នាផងដែរ។

លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យ និងការចុះឈ្មោះបោះឆ្នោតក្នុងខេត្តឧត្តរមានជ័យ សម្រេចចុះឈ្មោះថ្មីជូនពលរដ្ឋបានចំនួន ៧ ១៨៥នាក់ ដែលស្មើនឹង ៩៥,៥៧% នៃផែនការប៉ាន់ស្មាន ៧ ៥១៨នាក់ ក្រៅពីនោះបានលុបឈ្មោះចេញពីបញ្ជីចំនួន ៨៧៥នាក់ និងកែតម្រូវទិន្នន័យចំនួន ៨២៣នាក់។

ការពិនិត្យ និងចុះបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងរយៈពេលនៃការពិនិត្យនិងចុះបញ្ជីឈ្មោះបោះឆ្នោតចែកចេញជា៣ដំណាក់កាលគឺរយៈពេល ១៥ថ្ងៃដំបូងជាការចុះឈ្មោះតាមការិយាល័យនៅតាមឃុំ សង្កាត់ រយៈពេល ២៥ថ្ងៃ បន្ទាប់ជាការចុះឈ្មោះចល័តតាមភូមិនៃឃុំសង្កាត់នីមួយៗ និង១០ថ្ងៃចុងក្រោយ ការិយាល័យចុះឈ្មោះបោះឆ្នោតត្រូវត្រលប់មកចុះឈ្មោះនៅសាលាឃុំ-សង្កាត់វិញ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក