ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលសម្រេចបិទមន្ទីរពេទ្យឯកជន «ដើមអង្រ្គង» ក្រោយពីច្រឡំវះកាត់ពោះវៀនស្រ្តីរលូតកូនម្នាក់ថាជាទងសុក

កំពង់ស្ពឺ៖ ក្រសួងសុខភិបាលបានសម្រេចបិទមន្ទីរពេទ្យសម្រាកព្យាបាលឯកជនមួយឈ្មោះ «ដើមអង្គ្រង» ដែលស្ថិតនៅផ្ទះលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាបណ្តោះអាសន្នសិន។

ការសម្រេចបិទបណ្តោះអាសន្ននូវមន្ទីរពេទ្យឯកជននេះ ក្រោយពីក្រសួងសុខាភិបាលទទួលបានដំណឹងផ្សព្វផ្សាយលើបណ្តោញសង្គមហ្វេសប៊ុក ថាមានរឿងអយុត្តិធម៌លើស្ត្រីរលូតកូនម្នាក់ដែលជាកម្មការិនីរោងចក្រ បានទៅយកកូនចេញនៅមន្ទីរពេទ្យខាងលើ ដោយក្រុមគ្រូពេទ្យបានវះកាត់ពោះវៀន ច្រឡំថាជាទងសុក ដែលធ្វើឱ្យស្ត្រីនោះរងការឈឺចាប់ និងមានស្ថានភាពធ្ងន់ធ្ងរ។

ក្រសួងផ្អាកដំណើរការមន្ទីរពេទ្យនោះ ដើម្បីឱ្យក្រសួងចុះទៅស្រាវជ្រាវឱ្យច្បាស់លាស់នូវករណីនេះថាពិតជាមានការវះកាត់ច្រឡំឬយ៉ាងណា។

មន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺចំនួន ៤រូប នាថ្ងៃទី២៩ ខែវិច្ឆិកា នេះក៏បានចុះទៅត្រួតពិនិត្យ និងសួរនាំលើសេវារបស់មន្ទីរពេទ្យសម្រាកព្យាបាលដើមអង្គ្រង។

តាមរយៈសារចែកចាយបន្តនៅគណនីហ្វេសប៊ុក «ឈ្មោះ Chan Ra» ដែលត្រូវបងប្អូនជីដូនមួយជនរងគ្រោះ បាននិយាយថា ជនរងគ្រោះមានផ្ទៃពោះចំនួន ៥ខែ ប៉ុន្តែរលូតកូន ក៏ឱ្យពេទ្យឆ្មបនៅមន្ទីរពេទ្យដើមអង្រ្គង វះកាត់យកកូនដែលស្លាប់ចេញពីពោះ ប៉ុន្តែពេទ្យច្រឡំវះកាត់យកពោះវៀនតាន់របស់គាត់ទៅវិញ។

ម្ចាស់គណនីហ្វេសប៊ុកនោះបានរៀបរាប់ថា៖ «សូមបងប្អូនទាំងអស់គ្នាជួយគាត់ផង គាត់មានផ្ទៃពោះ ៥ខែកូនខូចក្នុងពោះគាត់ទៅគ្លីនិកមួយកន្លែងនៅផ្លូវជាតិលេខ៣ គីឡូ២៧ គាត់បានទៅយកកូនចេញ យកលើកទីមួយគាត់មិនទាន់អីទេ ពេលគាត់ទៅដាក់ទៅដាក់សារ៉ូមកម្លាំងក៏ជួបគ្រោះថ្នាក់ដល់ពេទ្យឆ្មបនោះក៏បានយកពោះវៀនគាត់ចេញ ហើយក៏ប្រាប់ប្ដីថាជាទងសុខ តែមិនមែនទេនោះគឺជាពោះវៀនតាន់គាត់ រួចហើយក៏បញ្ជូនទៅពេទ្យធំមួយកន្លែង ហើយគាត់អត់ទទួលខុសត្រូវខ្លួនឯងថា គាត់មិនព្រម ២ជាចំណងនៅតូច នៅជាមួយជីដូនហើយនិងជីតាគាត់ខំធ្វើការរកលុយចិញ្ចឹមកូន បែបគ្រោះថ្នាក់ធំដោយជីវិត អាយុ ៣ខួបគ្នាមិនទាន់ដឹងអីទេ»

ស្វាមីជនរងគ្រោះ ឈ្មោះ សា វឿន បានរៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនដូច្នេះថា៖ «ប្រពន្ធសម្លាញ់បងអើយប្រពន្ធត្រូវតែប្រឹងតស៊ូក្រោកឡើងដើម្បីកូនស្រីយើងទោះបីជាអស់លុយប៉ុន្មានក៏ប្ដីហ៊ានចំណាយដែរឱ្យតែប្រពន្ធខ្ញុំជា ប្រពន្ធខ្ញុំជាមនុស្សល្អនិយាយដឹងខុសដឹងត្រូវចេះគោរពចាស់ទុំចេះគិតគូរដល់ប្ដីផ្ដល់តម្លៃឲ្យប្ដីហេតុអីបានជាពេទ្យឯងធ្វើដាក់ប្រពន្ធខ្ញុំដល់ថ្នាក់នេះ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក