ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្ទុះការតវ៉ាមួយនៅអេស្ប៉ាញ ប្រឆាំងនឹងបទល្មើសស្អប់ខ្ពើមលើអ្នកស្រលាញ់ភេទដូចគ្នា

អេស្ប៉ាញ៖ មនុស្សជាច្រើនបានចេញមកធ្វើការតវ៉ានៅតាមដងផ្លូវនៅក្នុងរដ្ឋធានី ម៉ាឌ្រីដ (Madrid) ដែលជាទីក្រុងធំបំផុតមួយរបស់អេស្ប៉ាញ នៅថ្ងៃចន្ទ ទី០៥ ខែកក្កដាម្សិលមិញនេះ ដើម្បីបង្ហាញនូវភាពខឹងសម្បាររបស់ពួកគេទៅលើការស្លាប់របស់បុរសម្នាក់ ក្រោយការសង្ស័យថារងគ្រោះពីការវាយប្រហារពាក់ព័ន្ធនឹងការស្រលាញ់ភេទដូចគ្នាកាលពីចុងសប្តាហ៍កន្លងទៅ។

មនុស្សជាច្រើនបានមកប្រមូលផ្តុំគ្នានៅតំបន់ Madrid Square និងមួយចំនួនធំទៀតបានជួបជុំគ្នានៅវិថីមមាញឹកមួយក្នុងទីក្រុងបាសេឡូណា ដោយបានស្រែកនៅពាក្យស្លោក និងលើកបដា និងគ្រវីទង់ឥន្ធនូដែលជាការបង្ហាញនូវការគាំទ្រទៅលើសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា LGBTQ+។

គួរបញ្ជាក់ថា ការតវ៉ានេះបានកើតឡើង ក្រោយមានហេតុការណ៍អកុសលមួយដោយបុរសឈ្មោះ Samuel Luiz វ័យ ២៤ឆ្នាំម្នាក់ដែលជាជំនួយការអ្នកថែទាំអ្នកជំងឺ ត្រូវបានគេវាយប្រហារនៅក្បែរក្លិបរាត្រីមួយកន្លែង នាវេលាទាបភ្លឺថ្ងៃសៅរ៍ចុងសប្តាហ៍មុន នាទីក្រុង​ Coruna ភាគខាងជើងប្រទេសអេស្ប៉ាញ ដែលជនបង្កមានគ្នាច្រើននាក់ ក្នុងនោះក៏មានម្នាក់បានស្រែកនូវពាក្យសម្តីស្អប់ខ្ពើមលើអ្នកស្រលាញ់ភេទដូចគ្នា ហើយក្រោយពីរងគ្រោះដោយហេតុការណ៍នេះ បុរសនោះត្រូវបានបញ្ជូនទៅសង្គ្រោះ ក្រោយមកបានស្លាប់ក្នុងមន្ទីរពេទ្យ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ RTVE។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយផ្សេងទៀតបានដកស្រង់ប្រភពមួយមកចុះផ្សាយថា ការស៊ើបមួយនឹងត្រូវធ្វើឡើង ដើម្បីបង្ហាញឱ្យជាក់ច្បាស់ថា តើបទល្មើសនាំឱ្យបាត់បង់អាយុជីវិតមនុស្សនេះ កើតឡើងដោយសារតែការស្អប់ខ្ពើម និងរើសអើងទៅលើជនរងគ្រោះដែលស្រលាញ់ភេទដូចគ្នាឬយ៉ាងណា?? កន្លងមកទិន្នន័យពីក្រសួងមហាផ្ទៃបានឱ្យដឹងថា នៅក្នុងឆ្នាំ២០១៩ មានបទល្មើសដែលកើតពីករណីស្អប់ខ្ពើម និងរើសអើងលើជនរងគ្រោះដែលជាអ្នកស្រលាញ់ភេទដូចគ្នាចំនួន ២៧៨ករណីត្រូវបានរាយការណ៍ក្នុងប្រទេសអេស្ប៉ាញ មានការកើនឡើង ៨,៦ភាគរយប្រៀបនឹងឆ្នាំ២០១៨៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក