ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស.ស.ស.ក ដាស់តឿនទៅវិទ្យុបរទេសផ្សាយជាខេមរៈភាសាមួយថាមិនគួរធ្វើខ្លួនដូចជនក្បត់ជាតិ៣ជំនាន់នោះទេ

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានបង្ហាញការសោកស្ដាយ និងបានដាស់តឿនដល់វិទ្យុបរទេសផ្សាយជាខេមរភាសាមួយថាមិនគូរធ្វើខ្លួនដូចជនក្បត់ជាតិ៣ជំនាន់ ដែលគ្មានសីលធម៌ និងមិនដឹងពីគុណតម្លៃ ហើយបំពារបំពានក្រមសីលធម៌វិជ្ជាជីវៈខ្លួនឯងនោះទេ។

ក្នុងសេចក្ដីអំពាវនាវចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធាន ស.ស.ស.ក លោក ហ៊ុយ វណ្ណៈ បានសង្កេតឃើញថា អង្គភាពវិទ្យុបរទេសជាខេមរៈភាសា ផ្សាយអត្ថបទមួយក្រោមចំណងជើងថា «ព្រះមហាក្សត្រ នរោត្តម សីហមុនី៖ ពីអតីតអ្នករាំរបាំបាឡេទៅជា ស្តេចក្បត់ជាតិ?» ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជាអត្ថបទទម្រង់ បទវិចារណកថា ដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងឆ្លុះបញ្ចាំងទាំងស្រុងពីសារជាតិរបស់វិទ្យុ ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជា។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានបន្ថែមថា៖ «អង្គព្រះមហាក្សត្រ គឺជានិមិត្តរូបនៃការឯកភាពជាតិ ដែលមានតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ជាតិនិងប្រជាជន ហើយព្រះអង្គក៏មិនលូកលាន់ក្នុងកិច្ចការនយោបាយទេ ដែលមិនគួរចាប់យកជាកម្មវត្ថុនៃការប្រមាថ និងវាយប្រហារចំពោះព្រះអង្គឡើយ។ សីលធម៌របស់អ្នកមិនគួរធ្លាក់ចុះទាបបែបនេះ តាមរបៀបពួក ប៉ុល ពត ទមិឡឥតសាសនា ដែលបានធ្វើរួចមកហើយចំពោះ ព្រះមហាក្សត្រ ញាតិវង្សានុវង្ស និងចំពោះប្រជាជាតិខ្លួនឯង»

ស.ស.ស.ក បានអំពាវនាវដល់សារព័ត៌មានទាំងអស់ បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ពស់ ដោយតម្កល់នូវគោលការណ៍គ្រឹះនៃការផ្សាយ៤យ៉ាង ដែលជាគុណតម្លៃដ៏ពិសិដ្ឋរបស់សារព័ត៌មានគឺ៖ «ការពិត សុចរិតភាព តុល្យភាព និងភាពអាចផ្ទៀងផ្ទាត់បាន»។ បន្ថែមលើនេះអង្គភាពសារព័ត៌មាននេះក៏បានអំពាវនាវដល់សារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម សូមជៀសវាងឱ្យបាននូវការផ្សាយបែបប្រមាថ ញុះញង់ អុជអាល និងបំបែកបំបាក់សង្គមជាតិ ដែលជាការខាតបង់ធំធេង និងសូមលើកទឹកចិត្តដល់ទាំងអស់គ្នា បន្តបំពេញតួនាទីរួមចំណែកផ្សព្វផ្សាយឱ្យសង្គមបានយល់ដឹងប្រកបដោយការពិចារណាមានហេតុនិងផលសម្រាប់ជាមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ និងប្រកបដោយសេចក្តីថ្លៃថ្នូរ។

ស.ស.ស.ក បន្ថែមថា៖ «សូមសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម បន្តចូលរួមបង្កបរិយាកាសឱ្យសង្គមកម្ពុជា មានការឯកភាពគ្នាខាងទស្សនៈ និងសាមគ្គីជាតិរឹងមាំ ដើម្បីកម្ពុជារួមគ្នាចាប់យកឱកាសថ្មីៗ បង្កើនសក្តានុពលកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក