វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ក្រសួងតម្រូវឱ្យអង្គភាពសារព័ត៌មានចុះឈ្មោះ ចូលរួមក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងសារព័ត៌មាននៅខែមករា ឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងព័ត៌មានបានប្រកាសសេចក្តីជូនដំណឹងដល់អង្គភាពសារព័ត៌មានដែលមានបំណងចូលរួមក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មាន លើកទី៥ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ អាចចុះឈ្មោះចូលរួមតាមរយៈមន្ត្រីក្រសួងព័ត៌មាន។

រយៈពេលនៃការចុះឈ្មោះចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ ក្រសួងព័ត៌មាន បានលើកឡើងថា ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីទាំងអស់ដែលមានបំណងចូលរួមពិធីខាងលើ ត្រូវចាត់តាំងតំណាងអង្គភាព ១រូប ដើម្បីទំនាក់ទំនងចុះឈ្មោះជាមួយមន្ត្រីទទួលបន្ទុកតាមផ្នែកដូចជា កាសែត ទស្សនាវដ្តី និងព្រឹត្តិបត្រ អាចទាក់ទងមក លោក សំ វិបុល 096 999 9479 និងលោកស្រី ហ៊ត ចាន់ទី 099 863 525។

ផ្នែកវិទ្យុ ទូរទស្សន៍ និងទូរទស្សន៍ខ្សែកាប ទាក់ទងមក លោក ស្រះ អាល់ហ្វីន 095 808 092 និងលោក សូត លន់ 016 666 411។ ផ្នែកគេហទំព័រ ទីភ្នាក់ងារសារព័ត៌មាន និងសមាគម អាចទាក់ទងមក លោក ហ៊ាង តោកសង 010 666 378, លោក សឿន សុភ័ក 016 201 980 និងកញ្ញា ចន្ទី ពុទ្ធារី 017 493 520។ ចំណែកផ្នែកគ្រឹះស្ថានបោះពុម្ពផ្សាយ និងរោងពុម្ព អាចទាក់ទងមក លោក គីម សងគី 077 823 366។

គូសបញ្ជាក់ថា ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានលើកទី៥នេះ នឹងមានអ្នកចូលរួមជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ដែល មានភារកិច្ច សមត្ថកិច្ច ទាក់ទងវិស័យព័ត៌មាន និងសោតទស្សន៍ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី របស់ស្ថានីយវិទ្យុ ទូរទស្សន៍ មន្ត្រីទទួលបន្ទុកព័ត៌មានរាជធានី ខេត្ត អ្នកនាំពាក្យក្រសួង-ស្ថាប័ន និងមន្ត្រីអង្គភាពចំណុះ ក្រសួងប្រមាណ ៥០០០នាក់។

សូមរំលឹកថា ជំនួបរវាងរាជរដ្ឋាភិបាលកម្ពុជា និងអ្នកសារព័ត៌មាន ខកខានធ្វើអស់រយៈពេល២ឆ្នាំ នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារវិបត្តិកូវីដ-១៩។ រាជរដ្ឋាភិបាលចាប់ផ្តើមរៀបចំឱ្យមានជំនួបជាមួយអ្នកសារព័ត៌មាននេះតាំងពីឆ្នាំ២០១៧៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក