ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពន្ធដារអំពាវនាវដល់ម្ចាស់សហគ្រាសមកបង់ពន្ធអាករត្រឹមដំណាច់ឆ្នាំ២០២២ បើមិនចង់ជួបបញ្ហាទាំងនេះ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានក្រើនរំលឹកដល់ម្ចាស់សហគ្រាសដែលជំពាក់បំណុលពន្ធ ប្រញាប់រួសរាន់មកបង់ពន្ធអាករនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឬនៅនាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌឱ្យត្រឹមដំណាច់ឆ្នាំ២០២២។

អគ្គនាយកដ្ឋានពន្ធដារ បានសង្កត់ធ្ងន់ថា ប្រសិនម្ចាស់សហគ្រាសនៅតែមិនព្រមចូលខ្លួនមកបង់ពន្ធអាករ នោះពន្ធដារនឹងចាត់វិធានការតឹងទារបំណុលពន្ធ ក្នុងនោះ ព្យួរទុកជាបណ្តោះអាសន្ននូវវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម (អតប) របស់សហគ្រាសដោយមិនអនុញ្ញាតឱ្យស្នើសុំបង្វិលសងអាករ ឬប្រើប្រាស់ឥណទានអាករបានឡើយ ហើយឃាត់ទុកជាបណ្តោះអាសន្ននូវការស្នើសុំបង់ពន្ធប្រថាប់លើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ដោយសហការជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបញ្ឈប់ប្រតិបត្តិការនាំចេញ-នាំចូល របស់ម្ចាស់សហគ្រាស។ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ឈប់ ឬផ្អាកដំណើរការសហត្រាសជាបណ្តោះអាសន្ន។

ទន្ទឹមនេះ ពន្ធដារក៏នឹងសហការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីឃាត់ទុកគណនីធនាគាររបស់សហត្រាស ឬ និង បុគ្គលពាក់ព័ន្ធ និងសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីឃាត់ទុកការចុះបញ្ជីក្រុមហ៊ុនថ្មី ឬ និង ការផ្ទេរភាគហ៊ុន ហើយក៏សហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីទុកជាមោឃៈនូវលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណផ្សេងៗ។

បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារនឹងដាក់ពាក្យបណ្តឹងទៅតុលាការចំពោះសហគ្រាសដែលជំពាក់បំណុលពន្ធមិនព្រមមកធ្វើការទូទាត់។

ដើម្បីជៀសផុតពីផលវិបាកដែលកើតឡើងជាយថាហេតុចំពោះការអនុវត្តវិធានការតឹងទារបំណុលពន្ធនេះ ពន្ធដារអំពាវនាវដល់ម្ចាស់សហគ្រាសដែលជំពាក់បំណុល រួសរាន់មកដោះស្រាយបំណុលពន្ធឱ្យត្រឹមថ្ងៃកំណត់ គឺត្រឹមដំណាច់ឆ្នាំ២០២២ជាកំហិត។ សម្រាប់ព័ត៌មានលម្អិត អាចទាក់ទងមកផ្នែកពិគ្រោះយោបល់របស់អគ្គនាយកដ្ឋានពន្ធដារតាមរយៈទូរស័ព្ទលេខ ១២៧៧៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក