វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

រដ្ឋមន្ត្រីអប់រំ និងទេសចរណ៍ អំពាវនាវដល់ម្ចាស់អាជីវកម្ម និងផ្ទះសំណាក់កុំដំឡើងថ្លៃដល់បេក្ខជនប្រឡងបាក់ឌុប និងអនុរក្ស

ភ្នំពេញ៖ ក្រសួងអប់រំ និងក្រសួងទេសចរណ៍បានអំពាវនាវរួមគ្នាដល់ម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន ផ្ទះសំណាក់ សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងសេវាកម្មស្នាក់នៅទេសចរណ៍ កុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួនឡើយ ដើម្បីសម្រួលដល់បេក្ខជនប្រឡងបាក់ឌុប និងអនុរក្សក្នុងសម័យប្រឡងបាក់ឌុបនៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។

ជិតដល់ថ្ងៃប្រឡង សិស្សានុសិស្សជាច្រើននឹងបម្លាស់ទីមកប្រឡងនៅតាមមណ្ឌលប្រឡងឆ្ងាយពីសាលា និងផ្ទះរបស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានផ្សេងៗជាច្រើនទៀត កុំដំឡើងថ្លៃ ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយលើការហូបចុក និងស្នាក់នៅរបស់បេក្ខជនប្រឡងដែលមកពីតាមស្រុក ឃុំ មកប្រឡងនៅតាមទីរួមខេត្ត ជាពិសេសចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក៏បានអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ពិសេសចំពោះ សេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្ម ដឹកជញ្ជូនអ្នកដំណើរ កុំដំឡើងថ្លៃសេវា ឬសម្រួលថ្លៃសេវាកម្មចំពោះសិស្សានុសិស្ស និងអនុរក្ស។

គូសបញ្ជាក់ថា នៅសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិហនៅថ្ងៃទី០៥-០៦ ខែធ្នូខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងសហការជាមួយអភិបាលរាជធានីខេត្ត រៀបចំកន្លែងស្នាក់នៅ និងរៀបចំកន្លែងផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃដល់បេក្ខជនដែលមកពីបណ្តាស្រុក ក្រុង។

ការប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបសរុបចំនួនជាង ១២ម៉ឺននាក់ ស្រីចំនួនជាង ៦ម៉ឺននាក់។ មណ្ឌលសំណេរមានចំនួន ២២១មណ្ឌល ត្រូវជា៥ ១៧៤បន្ទប់ និងមានគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមត្រួតពិនិត្យដំណើរការប្រឡងសរុបចំនួន ២៧ ៧៥៣នាក់។

ការប្រកាសលទ្ធផលប្រឡងនឹងធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយសម្រាប់ខេត្តដទៃទៀត ក្រសួងនឹងប្រកាសនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

ដើម្បីឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំបានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័នចំនួន៦ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ, សហព័ន្ធ សហភាពយុវជនកម្ពុជា, និងអគ្គិសនីកម្ពុជា។

ក្រសួងអប់រំបានអំពាវនាវដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យ បានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្រសួងបានសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញថា បេក្ខជនប្រឡងបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ ក្នុងករណីមួយទៀត ប្រសិនបេក្ខជនប្រឡងអវត្តមានចូលប្រឡង ឬចូលប្រឡងដែរ តែខកខានប្រឡងនូវវិញ្ញាសាណាមួយ ក៏ចាត់ទុកថា ធ្លាក់ជាស្វ័យប្រវត្តិផងដែរ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក