ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ទទួលបានប្រាក់ខែដំបូងបង្អស់ចំនួន ៥០០រៀលក្នុង១ខែ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង និងជាមេទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឱ្យដឹងថាលោកបានទទួលប្រាក់ខែដំបូងពីរដ្ឋក្នុងពេលដែលលោករៀនពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ចំនួន ៥០០រៀលក្នុង១ខែ។

លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសបុកផេករបស់លោកនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយបានបង្ហាញនូវឯកសារទទួលស្គាល់សិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ និងគណិតវិទ្យា នៃមធ្យមសិក្សាកំរឹត២ សម្រាប់ឆ្នាំសិក្សា ១៩៩២-១៩៩៣ ដោយក្រសួងអប់រំ។ លោក ហ៊ុន ម៉ាណែត គឺជាសិស្សទទួលបានចំណាត់ថ្នាក់លេខ១ ជាសិស្សពូកែទូទាំងប្រទេស ផ្នែកគណិតវិទ្យា។

ក្នុងឯកសារនេះក៏បានបញ្ជាក់ពីប្រាក់ខែសិស្សពូកែដែលត្រូវទទួលបានផងដែរ។

លោក ហ៊ុន ម៉ាណែត បានសរសេរថា៖ «ឯកសារនេះក៏បានបង្ហាញពីប្រាក់ខែដំបូងបង្អស់នៅក្នុងជីវិតរបស់ខ្ញុំ (ចំនួន៥០០រៀល ក្នុងមួយខែ) ដែលជាប្រាក់រង្វាន់សម្រាប់សិស្សពូកែចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសនៅពេលនោះ»។

លោកបានអរគុណដល់លោក Norak Renon ដែលបានផ្ញើរឯកសារអោយរូបលោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក