ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កិច្ចពិភាក្សាស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងអាមេរិក-រុស្ស៊ី ត្រូវបានពន្យារពេល

មូស្គូ៖ ក្រសួងការបរទេសប្រទេសរុស្ស៊ីបានបញ្ជាក់ពីការពន្យារពេលនៃកិច្ចពិភាក្សាស្ដីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរអាមេរិក-រុស្ស៊ី New START ដោយមិនបញ្ជាក់ពីមូលហេតុនោះទេ។

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ប្រាប់សារព័ត៌មាន RT ថា៖ «សម័យប្រជុំដែលបានគ្រោងទុកពីមុន (២៩ ខែវិច្ឆិកា - ៦ ខែធ្នូ) នៃគណៈកម្មការពិគ្រោះយោបល់ទ្វេភាគីស្តីពីសន្ធិសញ្ញា New START របស់រុស្ស៊ី - អាមេរិកនៅទីក្រុងគែរនឹងមិនប្រព្រឹត្តទៅនៅថ្ងៃនោះទេ»។

សេចក្តីថ្លែងការណ៍បានបន្ថែមថាកិច្ចប្រជុំនេះនឹងត្រូវពន្យារទៅពេលក្រោយ។

ជាមួយគ្នានេះមានការបារម្ភពីអាមេរិកខណៈសារព័ត៌មាន CNN បានដកស្រង់សម្តីក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានសង្កត់ធ្ងន់ថា៖ «ការបន្តការត្រួតពិនិត្យនុយក្លេអ៊ែរក្រោមសន្ធិសញ្ញា New START គឺជាអាទិភាព»។

New START ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០១០ ស្ទើរតែជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធចុងក្រោយរវាងមហាអំណាចនុយក្លេអ៊ែរអាមេរិក-រិស្ស៊ី ទាំងពីរចាប់តាំងពីការដកខ្លួនជាឯកតោភាគីរបស់អាមេរិកក្នុងឆ្នាំ២០១៩ ពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF)។

កិច្ចព្រមព្រៀងនេះកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលអាមេរិក និងរុស្ស៊ីអាចមានត្រឹម ១ ៥៥០ក្បាលគ្រាប់។ វាក៏តម្រូវឱ្យភាគីនីមួយៗមានកាំជ្រួចផ្លោងអន្តរទ្វីបដែលដាក់ពង្រាយរួមទាំងកាំជ្រួចផ្លោងចេញពីនាវាមុជទឹក និងយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមិនលើសពី ៧០០គ្រាប់ ហើយចំនួនសរុបនៃយានចែកចាយនុយក្លេអ៊ែរយុទ្ធសាស្ត្រមិនត្រូវលើសពី ៨០០គ្រឿងទេ។

ទីក្រុងមូស្គូបានផ្អាករបបអធិការកិច្ចក្រោមសន្ធិសញ្ញាកាលពីខែសីហា ដោយលើកឡើងពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដែលបានរារាំងអធិការរុស្ស៊ីពីការបំពេញការងាររបស់ពួកគេនៅសហរដ្ឋអាមេរិក។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការត្រួតពិនិត្យនឹងបន្តនៅពេលដែលគោលការណ៍ស្នើភាពត្រូវបានស្ដារឡើងវិញ៕ 

(ប្រភព៖\ RT)

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក