ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ្មានម៉ាស់ គ្មានគម្លាតសង្គម! អង់គ្លេសត្រៀមបិទបញ្ចប់វិធានការរឹតត្បិតទាំងស្រុងនៅ ២សប្តាហ៍ទៀត

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Borris Jonhson នៅថ្ងៃចន្ទ ទី០៥ ខែកក្កដាម្សិលមិញនេះ បានលើកឡើងពីផែនការសម្រាប់ការអនុវត្តក្នុងដំណាក់កាលចុងក្រោយបន្ទាប់ពីបិទបញ្ចប់នូវការបិទខ្ទប់ ដោយត្រៀមលុបចោលច្បាប់ស្តីពីការរក្សាគម្លាតសង្គម រួមទាំងការពាក់ម៉ាស់ជាដើម ព្រមទាំងបញ្ឈប់ការណែនាំឱ្យបំពេញការងារពីផ្ទះ (Work From Home) ដែលជាជំហានដ៏ធំក្នុងការត្រឡប់មករកភាពប្រក្រតីឡើងវិញ ក្រោយពីវីរុសកូវីដ-១៩បានរាតត្បាតរយៈពេលជិត ២ឆ្នាំ។ 

លោក Borris Jonhson រំពឹងថា ការដកវិធានការរឹតត្បិតនេះ នឹងអាចធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដាខាងមុខនេះ ខណៈដែលកិច្ចប្រជុំសម្រេចចុងក្រោយនឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដាសប្តាហ៍ក្រោយនេះ។ សម្រាប់ចំណុចសំខាន់ដែលត្រូវប្រកាសនាថ្ងៃទី១៩ ខែកក្កដាក៏នឹងត្រូវសម្រេចផងដែរ ដូចជាបញ្ហាទាក់ទងនឹងការអប់រំ ព្រមទាំងការបើកឱ្យដំណើរការឡើងវិញនៅវិស័យទេសចរណ៍ក្នុងប្រទេសអង់គ្លេសទាំងមូល។ 

យ៉ាងណាក្តី គេនៅតែរង់ចាំសេចក្តីសម្រេចចុងក្រោយដដែលនៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ដោយរដ្ឋាភិបាលអង់គ្លេសនិងសិក្សាទៅលើផែនការក្នុងការអនុវត្តបន្ទាប់ពីបញ្ចប់ការបិទខ្ទប់ដូចជា ម៉ាស់នឹងត្រូវតែពាក់ជាចាំបាច់នៅពេលណា ឬក្នុងលក្ខខណ្ឌដូចម្តេច?? សកម្មភាពជួបជុំ កម្សាន្ត កីឡា និងការអប់រំនឹងត្រូវដំណើរការបែបណា?? រួមទាំងចំណុចពាក់ព័ន្ធជាច្រើនផ្សេងទៀតរួមបញ្ចូលទាំងការធ្វើតេស្ត និងនៅដាច់ដោយឡែកក្នុងករណីសង្ស័យវិជ្ជមានកូវីដ-១៩នាពេលខាងមុខជាដើម៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក