ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី អបអរសារទរបងប្រុសដែលត្រូវបានជ្រើសតាំងជាប្រធានកិត្តិយស ស.ស.យ.ក

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានអបអរសាទរដល់លោក ហ៊ុន ម៉ាណែត ដែលត្រូវបាន គណៈកម្មាធិការកណ្តាល បោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។

លោកបានសរសេរនៅលើហ្វេសបុកផេករបស់លោកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះថា៖ «ក្នុងនាមជាសមាជិកមួយរូបនៃ ក្រុមគ្រួសារ ស.ស.យ.ក. ខ្ញុំសូមចូលរួមអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានគណៈកម្មាធិការកណ្តាល បោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា។ ហើយក្នុងនាមជាប្អូន ខ្ញុំពិតជាមានមោទកភាពចំពោះបងប្រុស និងសូមគោរពជូនពរបងប្រុសទទួលបានជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាជន ជាពិសេស តាមរយៈតួនាទីថ្មីមួយនេះ»។

សហភាពសហព័ន្ធយុវជនកម្ពុជា ឈ្មោះដើមជា សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការចូលរួមរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម រហូតទទួលបានជោគជ័យនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក