ព្យុងយ៉ាង៖ ជាលើកដំបូងហើយដែលមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បង្ហាញមុខកូនស្រីរបស់ខ្លួន ហើយការបង្ហាញមុខពេលនេះគឺនាំកូនស្រីទៅមើលសមទ្ធិផលដែលជាទីមោទនរបស់ប្រទេសនេះគឺមីស៊ីលផ្លោងអន្តរទ្វី (ICBM) Hwasong-17។
ការបង្ហាញមុខនេះ ក្នុងពេលដែលលោក គីម ចុះត្រួតពិនិត្យការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដ៏ធំបំផុតរបស់កូរ៉េខាងជើងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា និងបានសន្យាថានឹងទប់ទល់នឹងអ្វីដែលលោកហៅថា ការគំរាមកំហែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។
ការបង្ហាញខ្លួនលើកដំបូងដែលមិននឹកស្មានដល់របស់នាងនៅឯការធ្វើតេស្ត Hwasong-17 បានបង្កើនការរំពឹងទុកថាជាការបណ្ដុះបណ្ដាលឱ្យកូនត្រៀមដឹកនាំនៃរដ្ឋផ្តាច់ការដែលអាចឆ្លងដល់ជំនាន់ទីបួននៃគ្រួសារត្រកូល គីម៕