ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្រ្តីសម្រាលកូនលើម៉ូតូកង់បីតាមផ្លូវក្នុងខណ្ឌពោធិ៍សែនជ័យនៅព្រឹកមិញ មានសុខភាពល្អធម្មតាទាំងម្តាយ និងកូន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន EAC ឱ្យដឹងថា ស្ត្រីម្នាក់ដែលជាកម្មការិនីរោងចក្រដែលបានសម្រាលកូនលើម៉ូតូកង់បីនៅតាមបណ្តោយផ្លូវចោមចៅ ខណ្ឌពោធិ៍សែនជ័យកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានសុខភាពល្អធម្មតាទាំងម្តាយ និងកូន។

លោក ហេង សួរ បានបញ្ជាក់ថា ក្រោយពីទទួលដំណឹងថាកម្មការិនីរោងចក្រម្នាក់បានសម្រាលកូននៅពាក់កណ្តាលផ្លូវអំឡុងបញ្ជូនទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ក្រុមការងារបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)បានទាក់ទងទៅខាងមន្ទីរពេទ្យដើម្បីសម្រួលដល់ការសម្រាលព្យាបាលដោយឥតគិតថ្លៃ។

បើតាមលោក ហេង សួរ បច្ចុប្បន្នស្ត្រីរូបនោះ និងទារិកា មានសុខភាពល្អធម្មតា ដោយមានក្រុមគ្រូពេទ្យយកចិត្តទុកដាក់ថែទាំ។

កាលពីព្រឹកម៉ោង៨ ថ្ងៃទី២៨ ខែវិច្ឆិកា ស្ត្រីរូបនោះបានឈឺពោះឆ្លងទន្លេ ក៏មានអ្នកជិតខាងម្នាក់បានហៅម៉ូតូកង់បីដឹកនាងទៅសម្រាលកូននៅមណ្ឌលសុខភាពស្ទឹងមានជ័យ លុះទៅដល់ទីតាំង ពេទ្យអត់ទទួលដោយសារពេទ្យជាប់រវល់ចុះទៅចាក់វាក់សាំង ហើយពេទ្យក៏បានឱ្យម៉ូតូកង់បីដឹកនាងទៅសម្រាលកូននៅមន្ទីរពេទ្យផ្សេង រួចម៉ូតូកង់បីក៏បន្តដឹកនាងមកកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ប៉ុន្តែមិនទាន់ដឹកទៅដល់ផង នាងក៏ស្រាប់តែសម្រាលកូនលើម៉ូតូកង់បីតែម្តង។

ការសម្រាលកូនរបស់ស្រ្តីកម្មការិនីរោងចក្រម្នាក់នោះបានបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ហើយពលរដ្ឋមានក្តីអាណិតអាសូរជាពន់ពេក ដោយសារតែស្ត្រីរូបនោះមិនត្រឹមតែសម្រាលកូនតែម្នាក់ឯងនៅលើម៉ូតូកង់បីនោះទេ ប៉ុន្តែស្រ្តីរូបនោះគ្មានសាច់ញាតិនៅក្បែរឡើយ ហើយថែមទាំងប្តីរបស់នាងបានរត់ចោលនាងតាំងពីនាងមានផ្ទៃពោះចំនួន៣ខែមកម្ល៉េះ។ ជាមួយគ្នានេះស្រី្តរូបនោះក៏គ្មានថវិកាគ្រប់គ្រាន់សម្រាប់សម្រាលកូនឡើយ។

គូសបញ្ជាក់ថា កម្មការិនីមានផ្ទៃពោះ ត្រូវបានរាជរដ្ឋាភិបាលជួយឧបត្ថម្ភថវិកាចំនួនជាង១០ដង រាប់តាំងពីកំពុងមានផ្ទៃពោះ ទៅពិនិត្យផ្ទៃពោះដោយមិនឥតថ្លៃ រហូតដល់ ឆ្លងទន្លេ ដើម្បីជួយឱ្យទារក និងកុមារឆាប់រីកលូតលាស់ធំធាត់។

គិតចាប់ពីឆ្នាំ ២០១៨ មកដល់ ឆ្នាំ២០២២ មានកម្មការិនីចំនួនជាង ៣សែន ៣ម៉ឺន ៧ពាន់នាក់ ដែលបានសម្រាលកូនបានជាង ៣សែន ៣ម៉ឺន ៣ពាន់នាក់។ ៤ឆ្នាំកន្លងមកនេះ រដ្ឋចំណាយថវិកាអស់ចំនួន ១៣៣ពាន់លានរៀលសម្រាប់ជួយឧបត្ថម្ភដល់កម្មការិនីរោងចក្រដែលមានផ្ទៃពោះ និងសម្រាលកូន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក