ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ធ្លាប់តែព្យាបាលជំងឺដោយយកលុយក្រាលដេកព្យាបាលពេលនេះមេតុងទីន ម៉ូលីកា ប្រកាសក្ស័យធនលែងហ៊ានឈឺ

ភ្នំពេញ៖ មេតុងទីន អឿន ម៉ូលីកា ដែលធ្លាប់តែបង្ហោះលុយរាប់លានដុល្លារក្រាលដេកពេលនេះបានប្រកាសក្ស័យធនហើយបន្ទាប់ពីជំពាក់លុយកូនតុងទីនជុំទិស។

អ្នកស្រី អឿន ម៉ូលីការ បានបង្ហោះលើហ្វេសបុករបស់អ្នកស្រីកាលពីថ្ងៃទី២៧ ខែវិច្ឆិកាថា ភាពរលំរលាយរបស់អ្នកស្រីត្រូវបានឧបត្ថម្ភដោយកូនតុងទីនដែលរត់បាត់មិនខ្ចីបង់លុយតុងទីនបន្ត ធ្វើឱ្យអ្នកស្រីត្រូវបង្ខំចិត្តលក់ឡាន លក់ផ្ទះសម្បែង សងបំណុលកូនតុងទីនផ្សេងទៀត។

អ្នកស្រីសរសេរថា៖ «ខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែលដែលហើយសួរថាលុយបាត់ទៅណាអស់ គឺលុយកូនដេញហើយរត់មិនបង់ កូនបន្លំ ABA edit ABA ហើយខ្ញុំនិងមិនឱ្យពួកវារួចខ្លួនដែរ ខ្ញុំនឹងចាត់ការតាមច្បាប់ទារពួកវាឱ្យបានឱ្យអស់ដើម្បីបានលុយមកអោយកូនទុងទីនលឿនៗ»។

អ្នកស្រីស្នើដល់មហាជនឈប់ជេរ វាយប្រហារលើអ្នកស្រីទៀត ព្រោះអ្នកស្រីថាគ្មានអ្នកណាចង់ធ្លាក់ខ្លួនដល់ចំណុចនេះទេ។

គួរឱ្យដឹងផងដែរ អ្នកស្រី អឿន ម៉ូលីកា គឺជាមេតុងទីន និងជាអ្នកលក់អនឡាញល្បីមួយនៅកម្ពុជា នាងមានភាពល្បីល្បាញខ្លាំងនៅពេលដែលនាំមហាជនលេងតុងទីនក្បាលរាប់រយ រហូតដល់រាប់ម៉ឺនដុល្លារ។ ពេលជោគជ័យនាងបានបង្ហោះសំញ៉ែងលុយជាច្រើនលានដុល្លារក្រាលដេកដើម្បីជាឧសថព្យាបាលជំងឺផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក