ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោកស្រី ហ៊ុន ម៉ាណា ប្រគល់ផ្ទះទេវតាមួយខ្នង អណ្ដូងទឹកស្អាតចំនួន៣ និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ ក្នុងខេត្តកំពត

កំពត៖ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ-ទូរទស្សន៍បាយ័នបានប្រគល់ផ្ទះទេវតា ១ខ្នងជូនដល់ពលរដ្ឋម្នាក់ គឺអ្នកស្រី ហួន រាំ អាយុ ៤៧ឆ្នាំរស់នៅភូមិឈ្លៀតក្រោម ឃុំខ្ជាយខាងត្បូង ស្រុកដងទង ខេត្តកំពត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រៅពីទទួលបានផ្ទះទេវតាមួយខ្នង អ្នកស្រី ហួន រាំ ក៏ទទួលបានអំណោយប្រភេទជាសម្ភារផ្ទះបាយ គ្រឿងទេស និងសម្ភារជាច្រើនទៀតផងដែរ រួមទាំងថវិកាចំនួន ៥០ម៉ឺនរៀល។ ជាមួយគ្នានេះពលរដ្ឋ លោកតា លោកយាយ ដែលបានមកចូលរួមក៏ទទួលបានអំណោយ ព្រមទាំងចែកជូនសម្ភារសិក្សាជូនដល់សិស្សានុសិស្សជាច្រើននាក់ផងដែរ។

ទន្ទឹមនេះលោកស្រី ហ៊ុន ម៉ាណា ដែលជាកូនស្រីទី២របស់សម្តេចតេជោ ហ៊ុន សែន ក៏បានប្រគល់អំណោយអណ្តូងទឹកស្អាតចំនួន៣ដល់ប្រជាពលរដ្ឋក្នុងស្រុកដងទង់ ខេត្តកំពត ដើម្បីប្រើប្រាស់។

ជាមួយគ្នានេះដែរ លោកស្រី ហ៊ុន ម៉ាណាក៏បានពាំនាំទេយ្យវត្ថុ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ នៅក្នុងស្រុកជុំគិរី ខេត្តកំពត ក្នុងនោះមានវត្តអង្គមន្ត្រីសេត្តារាម, វត្តគីរីព្រះពុទ្ធ, វត្តអង្គជុំ, វត្តអង្គអណ្ដែត និងវត្តភ្នំតាក្រោកសេត្ថារាម។ ដោយក្នុងមួយវត្តទទួលបានទេយ្យវត្ថុជាច្រើន រួមទាំងថវិកាចំនួន ២លានរៀល។

គូសបញ្ជាក់ថា អំណោយទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកស្រីបានលើកឡើងថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរពីទុក្ខ និងការលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា។ បើតាមលោកស្រី ហ៊ុន ម៉ាណា ការនាំយកទេយ្យវត្ថុមកប្រគេននៅពេលនេះ នឹងបានជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ-១៩នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក