ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើឱ្យកសិករពង្រីកការចិញ្ចឹមត្រីឆ្ពង់ និងត្រីតុកែ ឱ្យកាន់តែច្រើនបន្ថែមទៀត

កោះកុង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានស្នើឱ្យកសិករពង្រីកកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ និងត្រីតុកែ ក្នុងបែរឬក្នុងស្រះឱ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ។

លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានស្នើបែបនេះ ក្នុងអំឡុងលោក និងក្រុមការងារក្រសួងបានចុះទៅត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពង់ និងត្រីតុកែមួយកន្លែង របស់លោក ឆេង ឈុន នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ឌិត ទីណា បានកោតសរសើរ ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងជាប្រធានបណ្តុំអាជីវកម្ម នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លោក ឆេង ឈុន ដែលចេះគិតគូចិញ្ចឹមត្រីឆ្ពង់ និងត្រីតុកែ និងសិក្សាពីតម្រូវទីផ្សារបានច្បាស់លាស់ និងទទួលជោគជ័យលើទីផ្សារ តាមរយៈការទទួលបានការគាំទ្រដោយកម្មវិធី ASPIRE។

ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់លោក ឆេង ឈុន ចិញ្ចឹមត្រីក្នុងបែ និងក្នុងស្រះតាំងពី២០០២ ដោយត្រី២ប្រភេទនេះកំពុងតែមានទីផ្សារជោគជ័យ លោក ឌិត ទីណា បានណែនាំឱ្យកសិករពង្រីកការចិញ្ចឹមត្រីឲ្យបានកាន់តែច្រើនថែមទៀត។

ទន្ទឹមនេះលោកក៏បានឱ្យរដ្ឋបាលជលផលសិក្សាពីលទ្ធភាពយកពូជត្រីពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៅព្រះសីហនុ មកបំប៉ននៅកសិដ្ឋានក្នុងខេត្តកោះកុងនេះ។ ជាមួយគ្នានេះ លោកក៏បានណែនាំមន្រ្តីជំនាញឱ្យបន្តគាំទ្របច្ចេកទេស និងធ្វើផលិតកម្មតាមតម្រូវការទីផ្សារ ដើម្បីផ្សព្វផ្សាយពូជត្រីក្នុងស្រុក និងលក់ចែកចាយដល់អ្នកចិញ្ចឹមត្រីផ្សេងទៀត។

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បច្ចុប្បន្ននៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានកសិករចិញ្ចឹមត្រីឆ្ពង់ និងត្រីតុកែ ចំនួន១៩គ្រួសារ។ ត្រីឆ្ពង់ក្នុងមួយគីឡូក្រាមលក់បានពី ២ម៉ឺនរៀល ទៅ២ម៉ឺន៧ពាន់រៀល ចំណែកត្រីតុកែមានតម្លៃពី ២ម៉ឺន៧ពាន់រៀលទៅ ៣ម៉ឺន៥ពាន់រៀលក្នុងមួយគីឡូក្រាម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក