ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការអំពាវនាវឲ្យលើកទឹកចិត្តការផ្ដល់ឋានៈតួនាទីដល់មន្ត្រីមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានជំរុញឱ្យមានការគិតគូរបន្ថែមទៀតក្នុងការជ្រើសរើសជនមានពិការភាពចូលធ្វើការក្នុងស្ថាប័នរដ្ឋ និងឯកជន ខណៈគួរគិតគូរផ្ដល់ឋានៈតួនាទីដល់មន្ត្រីពិការភាពដែលមានសមត្ថភាពផងដែរ។

ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិឆ្លុះបញ្ចាំងវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ លោក ឯម ច័ន្ទមករា បានលើកឡើងថា បើទោះបីជាវិបត្តិកូវីដ-១៩ កំពុងធូរស្រាលខ្លះក្ដី តែស្ថានភាព និងការវិវឌ្ឍនផ្នែកពិការភាពនៅតែមានភាពផុយស្រួយនិងងាយរងវិបត្តិថ្មីៗ និងប្រឈមនឹងបញ្ហាស្មុគស្មាញកើតឡើងជាបន្តបន្ទាប់ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភូមិសាស្ត្រនយោបាយ។

លោកបានជំរុញដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ បន្តប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការនានាតាមគ្រប់រូបភាព គ្រប់វិស័យ ក្នុងទិសដៅដាក់បញ្ចូលវិស័យពិការភាពទៅក្នុងសកម្មភាពនានារបស់ក្រសួងស្ថាប័ន និងថ្នាក់ក្រោមជាតិដែលមានលក្ខណៈបើកចំហរនិងបរិយាបន្ន។ បន្ថែមលើនេះគឺត្រូវធ្វើឱ្យកាន់តែប្រសើរ ថែមទៀតនូវការលើកទឹកចិត្តដល់ជនមានពិការភាពចូលបម្រើការងារតាមក្រសួងស្ថាប័នរដ្ឋ និងឯកជន ពិសេសការគិតគូរផ្តល់ឋានៈតួនាទីដល់មន្ត្រីមានពិការភាពដែលមានសមត្ថភាពឱ្យទទួលបានការលើកតម្កើងតាមតែអាចធ្វើទៅបាន និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព។

លោកបញ្ជាក់ថា៖ «វិស័យពិការភាពគឺជាពហុវិស័យដែលមិនអាចខ្វះបានក្នុងការចូលរួមចំណែករបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល ក្នុងការជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីអភិវឌ្ឍវិស័យពិការភាពប្រកបដោយបរិយាបន្ន»

ក្នុងឱកាសនេះលោករដ្ឋលេខាធិការក៏បានស្នើសុំឱ្យមានការគិតពិចារណា ជំរុញសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យពិការភាព ជាពិសេសការជំរុញការវិនិយោគផ្ទាល់ពីវិស័យឯកជនបន្ថែមទៀត ក៏ដូចជាការទាញផលប្រយោជន៍ជាអតិបរមាពីកម្មវិធីនានា។ ជាងនេះទៅទៀត ចាំបាច់ត្រូវពង្រឹងយន្តការសម្របសម្រួលវិស័យពិការភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរឡើង ដើម្បីគ្រប់គ្រងបាននូវរាល់បញ្ហាដែលជនមានពិការភាពជួបប្រទះតាមតែអាចធ្វើទៅបានផងដែរ។

នៅក្នុងឆ្នាំ២០២២ នេះចំនួនជនមានពិការភាពដែលបម្រើការក្នុងវិស័យសាធារណៈដែលប្រមូលបានពី ៣៧ក្រសួង ស្ថាប័នរដ្ឋមានចំនួន ៣ ៧៤៨នាក់ ក្នុងនោះស្រ្តីមានពិការភាពចំនួន ៨៦២នាក់ កើនឡើងជាង ២ភាគរយបើធៀបនឹងឆ្នាំ២០២១ ខណៈវិស័យឯកជនបានទទួលជនមានពិការភាពឱ្យចូលធ្វើការមានចំនួន ៥ ៨៣៩នាក់ ក្នុងនោះស្រ្តីចំនួន ៣ ៨៣៦៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក