ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្ដីសង្ឃឹមរបស់លោក យ៉ង សាំងកុមារ ក្នុងការជួយដល់វិស័យកសិកម្មអាចក្លាយជាការពិតក្រោយរួមរស់ជាមួយបក្សប្រជាជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកបណ្ឌិត យ៉ង សាំងកុមារ និងសហការីរបស់លោកចូលជួបពិភាក្សាក្រោយពីអ្នកទាំងពីរបានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវរូបភាពចំនួន ៦សន្លឹកនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះដែលបានមបង្ហាញនូវការប្រជុំរវាងសម្ដេច ជាមួយរដ្ឋមន្ត្រីកសិកម្មលោក ឌិត ទីណា លោក យ៉ង សាំងកុមារ លោក ឡឹក សុធា។

សម្ដេចតេជោបានសរសេរក្នុងន័យយ៉ាងដូច្នេះថា៖ «ទើបជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិតយ៉ង់ សាងកុមារ ព្រមទាំងលោក ឡឹក សុធា លើការងារកសិកម្មដែលលោកទាំងពីរនាក់ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»

លោក យ៉ង់ សាំងកុមារ គឺជាបណ្ឌិតកសិកម្មពីប្រទេសអាល្លឺម៉ង់នៅឆ្នាំ១៩៩៥។ លោកមានមហិច្ចិតាក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។ លោកបានចំណាយពេលធ្វើការជាមួយកសិករខ្មែរ និងបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅឆ្នាំ២០១៦ រហូតផ្ដាច់ខ្លួននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងលិខិតជម្រាបជូនប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន លោក យ៉ង សាំងកុមារ បានលើកឡើងថាមូលហេតុដែលលោកចូលរួមជាមួយបក្សប្រជាជនវិញគឺដោយមើលឃើញពីគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងមានជំនឿចិត្តថាគោលនយោបាយនេះបានជាប្រយោជន៍ដល់ប្រជាកសិករពិតប្រាកដ។

លោកសរសេរថា៖ «ញុំបាទមានទំនុកចិត្តថា ការដាក់ចេញ នូវគោលនយោបាយប្រាកដនិយមថ្មីនេះ នឹងអាចនាំមកនូវផ្លែផ្កា និងប្រយោជន៍យ៉ាងពិតប្រាកដដល់ ប្រជាពលរដ្ឋទាំងមូល។ គោលនយោបាយទាំងនេះ គឺដូចគ្នាទៅនឹងចំណេះដឹងនិងជំនាញ ឆន្ទៈ និង បទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំកន្លងមក»

លោកសង្ឃឹមថាក្រោយបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា លោកនឹងមានឱកាសដើម្បីចូលរួមអនុវត្តន៍គោលនយោបាយទាំងនេះ ឲ្យជោគជ័យ និងមានផ្លែផ្កា ក្នុងគោលបំណងលើក ស្ទួយជីវភាពកសិករ សន្តិសុខស្បៀង បរិស្ថាន និងសេដ្ឋកិច្ចជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក